ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ បានបង្ហញមុខជនសង្ស័យម្នាក់ ដែលក្លែងបន្លំខ្លួនជាមន្ត្រីជាន់ខ្ពស់យោធាថ្នាក់ឧត្តមសេនីយ៍ទោនិងអះអាងជាជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជការងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ដើរបោកប្រាស់ប្រជាពលរដ្ឋយកលុយ ចំនូន១ម៉ឺនដុល្លារ ធនាដើម្បីរត់ការចូលក្រមខណ្ឌ ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលការ។
តាមប្រភពពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផន ច័ន្ទផានិត ជាអ្នករកស៊ីគួកជេរដី និងជាតៃកុងឡាននៅចំណុចមុខផ្សារបុរីពិភពថ្មី កំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានចាប់ខ្លួនបន្ទាប់មានបណ្តឹងពីជនរងគ្រោះ ដោយដកហូតអាវុធខ្លូ០១ដើម និងឯកសារក្លែងក្លាយមួយចំនួនទៀត។
អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ មន្ត្រីកងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ ប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និងក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបានអះអាងថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ចំនួន ១០ ០០០ដុល្លារ។ ប្រភពឲ្យដឹងទៀតថា ជនសង្ស័យបានបង្ហាញរូបថតដែលថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និងថតជាមួយថ្នាក់ដឹកនាំផ្សេងទៀតឲ្យមើល ទើបធ្វើឲ្យជនរងគ្រោះ មានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាលឲ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌរដ្ឋ។
បន្ទាប់ពីទទួលលុយជនសង្ស័យ បានតម្រូវឲ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។ បន្ទាប់មកទៀត ជនសង្ស័យក៏បានប្រគល់អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្ម ទៅជនរងដើម្បីគ្រោះប្រើប្រាស់។ ប្រភពបន្តថា លុះក្រោយមកទៀត ជនរងគ្រោះបានសួររកប្រាក់ខែរដ្ឋពីអង្គភាព និងមេកើយជនសង្ស័យបានប្រាប់ថា ចាំសួរថ្នាក់លើឲ្យ និងរកលេសដោះសាររហូត ទើបជនរងគ្រោះដឹងថា ខ្លួនត្រូវបានចាញ់បោកគេ ក៏ដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញតែម្តង ។
ក្រោយពីចាប់ខ្លួន សង្ស័យឈ្មោះ ផន ច័ន្ទផានិត បានទទួលស្គាល់ថា "ខ្លូនពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូលក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះទើបតែបាន ៨ ០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង"។
សូមបញ្ជាក់ថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្លាប់បានលើកឡើងថា “បញ្ហាមួយដែលបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំ មកហើយ គឺការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ រួមទាំងរូបខ្ញុំផ្ទាល់ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ដែលពេលខ្លះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍របស់ ប្រជាពលរដ្ឋ ដ៏ទៃទៀត។ យើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ”។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “អ្នកណាក៏ដោយដែលយកឈ្មោះឯកឧត្តមទៅប្រើដូចថា ជាជំនួយការផ្ទាល់ ជំនូយការមិនផ្ទាល់ ជំនួយការពិសេស ឬជំជួការឆ្វេថ ស្តាំស្អីៗ....! ដើរចាប់យកដីគេ ឬធ្វើខុសច្បាប់ អាជ្ញធរមានសមត្ថកិច្ចចាប់ទៅ ចាប់ទៅមិនបាច់សួរយោបល់ទេ និងបើប្រាប់ឯកឧត្តមបានដឹងោង ដើម្បីដាក់ប្តឹងថែមពីលើទៀត"។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕
Comment