• Today: November 21, 2024

មន្ត្រីនគរបាលផ្នែកអត្តរាគម៍ នៃស្នងការនគរបាលខេត្តសៀមរាប ផឹកស៊ីស្រវឹងមានទំនាស់ពាក្យសម្តីជាមួយឪពុកមា បាញ់រះជាង ១០គ្រាប់ផ្អើលអ្នកស្រុក

សៀមរាប៖   មន្រ្តីនគរបាលផ្នែកអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ផឹកស៊ីស្រវឹងមានទំនាស់ពាក្យសម្តីជាមួយឧពុកមា ទាញអាវុធ AK47 បាញ់ចូលក្នុងផ្ទះជាង ១០គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកភូមិ 

ហេតុការណ៍ មន្ត្រីនគរបាលផ្នែកអន្តរាគមន៍ បាញ់រះដ៏កក្រើកភូមិខាងលើ កើតឡើងនៅវេលាម៉ោង ១៩និង៥៨នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតចំណុចស្ថិត ភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនបង្កការបាញ់បោះសេរីនេះ មានឈ្មោះ លួន សុផាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាមន្ត្រីប៉ូលីសផ្នែកអន្តរាគមន៍ នៃស្នងការដ្ឋានខេត្តសៀមរាប មានទីលំនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់ភូមិកើតហេតុខាងលើ។ ពេលនោះមន្ត្រីនគរបាលឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់មួយសន្ទុះក៏ជិះត្រលប់មកវិញ និងស្ពាយកាំភ្លើង AK47 បើកសោរអាម៉េបាញ់រះដូចក្នុងសមរភូមិអស់ជិតមួយបង់។ 

ក្រោយធ្វើសកម្មភាពបាញ់រះមន្ត្រីនគរបាលបង្កត្រូវបានកម្លាំងស្នងការនគរបាលខេត្តសៀមរាប ឃាត់ខ្លួនយកទៅសួរនាំ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Tags

Comment