• Today: September 17, 2024

កម្លាំងអាវុធហត្ថបង្ក្រាប មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ នៅស្រុកស្វាយអន្ទរ


(ព្រៃវែង)៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយអន្ទរ បានចុះបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១៤៖៣៥នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ភូមិពោធិ៍ចិន្ដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 
   មន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា កម្លាំងទំនាញបានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ពៀ វិចិត្រ អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។
  មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងទៀតថា ករណីនេះដែរកម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២កញ្ចប់តូច ទូរសព្ទដៃ១គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
   បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Tags

Comment