• Today: November 21, 2024

សុខសញ្ញាដៃស្អិតធ្វើសកម្មភាពឆក់កាបូបជនជាតិបារាំង ត្រូវសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌបង្ក្រាប កំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ


ភ្នំពេញ៖ មុខសញ្ញាជនសង្ស័យដៃស្អិតដែលបានធ្វើសកម្មភាពឆក់យកកាបូប ស្ត្រីជនជាតិបារាំងម្នាក់ បានសម្រច ប៉ុន្តែគេចខ្លួនមិនផុត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដេញប្រផាប់ចាប់ប្រភីងនោះ ពេលនេះមន្ត្រីជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវផ្លូវច្បាប់។


   នគរបាលនាយលដ្ឋានព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវលេខ ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូ ចំនួន ០២ គ្រឿង មានគ្នា ចំនួន ០៣ នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញធ្វើការប្រដេញ  និងឃាត់ខ្លួនជនសង្ស័យបានទាំង ០៣នាក់ នៅចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
   ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ ខន ហ្វីលីប ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ចាក់អង្រែល; ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនដៃដល់ ,ទី២- ឈ្មោះ គឹម វុទ្ធា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ក្នុងសង្កាត់ចាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាអ្នកបើក និងទី៣- ឈ្មោះ ចាន់ រ៉ុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដ;មច័ន្ទ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

   នគរបាលបានឱ្យដឹងថា សំភារះដកហូតមាន៖ ម៉ូតូហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AO-៨១៣១ របស់ជនសង្ស័យ ,ម៉ូតូហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KF-១៩៩៩របស់ជនសង្ស័យ និងកាបូបស្ពាយដាច់ខ្សែ ពណ៌ខ្មៅ របស់នារីរងគ្រោះ។ ចំពោះកាបូបដែលជនសង្ស័យទាំង ០៣នាក់ ខាងលើឆក់យកនោះកម្លាំងនាយកដ្ឋានបានប្រគល់ទៅឱ្យម្ចាស់វិញ។

   បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

Tags

Comment