• Today: November 21, 2024

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គំនិតផ្តួចផ្តើមស្នើរសុំឱ្យស្តារបឹងទន្លេសាបមិនមែនជារឿងថ្មីថ្មោងនោះទេ

កំពង់ធំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត” បានថ្លែងថា “គំនិតផ្តួចផ្តើមស្តារបឹងទន្លេសាបមិនមែនជារឿងថ្មីថ្មោងទេ ប៉ុន្តែការផ្តួចផ្តើមគំនិតទាំងនោះមិនអាចធ្វើទៅរួចទេ យើងបានគិតថាថតើបានទុនពីណា? នេះជាបញ្ហាធំ”។

សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធបឹងទន្លេសាប មានគំនិតផ្តួចផ្តើមច្រើនដែរ កាលជំនាក់ឯកឧត្តម ណាំ ទុំ ធ្វើជាអភិបាលខេត្តនៅទីនេះ បានស្នើរគំនិតផ្តួចផ្តើមមួយឱ្យជីកដងព្រែកមួយតាមទន្លេសាប ហើយសម្តេចបានប្រាប់ទៅវិញថា អាហ្នឹងវាមិនរួចទេ។ ក្រោយមកមានបញ្ញាវ័ន្តយើងម្នាក់ គឺមានគំនិតផ្តួចផ្តើមច្រើនស្នើរសុំឱ្យស្តារបឹងទន្លេសាប។ រឿងស្តារបឹងទន្លេសាបមិនមែនជារឿងថ្មីថ្មោងទេ ប៉ុន្តែយើងបានគិតថាតើបានទុនពីណា? នេះជាបញ្ហាធំ។ ទន្លេសាបរបស់យើងចេះតែគោករាក់ជារឿងពិតដោយសារទឹកហូរនាំដីល្បាប់ បូករួមជាមួយនឹងស្លឹកឈើហើយសូមមើលសៀវភៅ១០ឆ្នាំនៃដំណើរការកម្ពុជា ១៩៧៩-១៩៨៩ ដែលសម្តេចបានសរសេរ គឺបាននិយាយពីការគោករាក់នូវបឹងបួរទាំងនោះ ទន្លេសាបក៏ដូចគ្នា ប៉ុន្តែការគិតគូខ្លះវាដូចសមញ្ញពេក ហើយបើយើងមានប្រាក់គ្រប់គ្រាន់មិនទុកឱ្យទន្លេគោករាក់នៅទេ យើងមិនទាន់មានលទ្ធភាពធ្វើបែបនោះ ប៉ុន្តែយើងប្រឹងប្រែងបូមស្តារដើម្បីធ្វើចរារណ៍តាមផ្លូវទឹក។

សម្តេចតេជោ ហ៊ុន សែន នៅមានគំនិតផ្តួចផ្តើមពីរទៀត ដែលគួរឱ្យចាប់អារម្មណ៍ គំនិតផ្តួចផ្តើមមួយក្នុងអំឡុងឆ្នាំ២០០៨ គឺអតីតតំណាងរាស្ត្រមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានស្នើសុំដាក់ជាឫស្សីដាក់កាត់ទន្លេសាប ក្នុងការកាត់បន្ថយការហូរចុះធ្លាកទៅនូវទឹក ដើម្បីរក្សាទុកទឹក ពេលនោះសម្តេចគ្រាន់និយាយថា “តើមានបានគិតទេនៅពេលដែលប្រជាពលរដ្ឋគាត់់អុំទូក ឬបើកការណូតវាស្ទះនឹងប៉ារាស់ដែលយើងដាក់ការពារទឹកនឹងមួយទៅ”។ សម្តេចតេជោ បន្ថែមទៀតថា ថ្មីៗនេះមានគំនិតធ្វើទំនប់ទប់ទន្លេសាបតែម្តង មានន័យថា “ពេលទឹកឡើងបើឱ្យចូល ពេលទឹកចេញបើឱ្យចេញ" គំនិតទាំងនេះគួរយកមកសិក្សារ ប៉ុន្តែគិតទៅគំនិតធ្វើមិនកើតដល់ថ្នាក់ធ្វើទំនប់បិទទន្លេងសាប គឺចប់ ហើយបានទុនមកពីណា ប្រជាជនជេររបៀបម៉េច? នៅពេលគាត់មិនអាចឆ្លងបានទោះបីជាយើងធ្វើស្ពានក៏ត្រូវបើកច្រកសម្រាប់ការធ្វើចរាចរណ៍របស់ពួកគាត់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពេលដែលឯកឧត្តម ស៊ុន ចាន់ថុល បន្តធ្វើការងារជាមួយក្រុមហ៊ុនចិន ប្រវែងប្រមាណជាង ៥៨គីឡូម៉ែត្រទេ ប៉ុន្តែត្រូវមានស្ពានបើកប៉ុន្មាន? ដើម្បីឱ្យប្រធ្វើចរាចរណ៍ និងចរន្តផ្លូវទឹកនៅរដូវវស្សាទាំងនេះគ្រាន់ជាការដាស់តឿននឹងការលើកឡើង។ សម្តេចបានបន្ថែមទៀតថា អ្នកកំពង់ធំចាត់ទុកជាអ្នកមានសំណាងតែបាត់សំណាងមួយ ភ័ព្វសំណាងមានត្រង់សៀមរាបភ្ជាប់កំពង់ធំ ភ្នំពេញភ្ជាប់កំពង់ធំ កំពង់ចាមភ្ជាប់មកកំពង់ធំ ព្រះវិហារ ក្រចេះភ្ជាប់មកកំពង់ធំ បន្តិចទៀតកំពង់ឆ្នាំងភ្ជាប់មកកំពង់ធំ ប៉ុន្តែត្រង់ចំណុចមួយទេសចរណ៍កំពង់ធំ អាចស្ថិតក្នុងស្ថានភាពលំបាកនៅត្រង់ចំណុចថា “ទេសចរណ៍ទៅហួសមកផុត! ទៅផុតមកហួស” ដូច្នេះគេអត់ស្នាក់នៅហើយការសាងសង់នៅខេត្តកំពង់ធំពិបាក ប៉ុន្តែបើកការកសាងភោជនីយដ្ឋានល្អព្រោះភ្ញៀវទេសចរណ៍ចូលហូរអីនៅហ្នឹង អញ្ចឹងយើងត្រូវរកអ្វីមកប៉ះប៉ូវឡើងវិញសម្រាប់់អ្នកកំពង់ធំ ដូចជា នូវផលិតផលដែលផលិតក្នុងខេត្តរបស់យើងដើម្បីទិញផ្ញើ ទិញយកទៅទទួលទានពេលដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ទៅលេងខេត្តសៀមរាប និងទិញយកទៅផ្ទះជាដើម៕  

Tags

Comment