• Today: November 21, 2024

គួរឲ្យអាណិតអ្នកគ្រូក្រមុំម្នាក់ ត្រូវក្រុមចោរស្ទាក់ប្លន់ម៉ូតូពេលធ្វើដំណើរចេញពីផ្ទះទៅសាលា ដើម្បីបង្រៀនកូនសិស្ស


          ឧត្តរមានជ័យ៖ អ្នកគ្រូបង្រៀនជននៅបទម្នាក់ ត្រូវបានក្រុមចោរ ចំនួន ០២នាក់ ធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូ ០១គ្រឿង បានសម្រេចដោយសុវត្ថិភាព ខណៈកំពុងជិះចេញពីផ្ទះគោលដៅទៅសាលារៀន ដើម្បីបង្រៀនកូនសិស្ស។


         ហេតុការណ៍ក្រុមចោរប្លន់យលម៉ូតូអ្នកគ្រូបង្រៀនខាងលើ បានកើតឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្ថិតត្រង់ចំណុច វាលព្រលឹត ស្ថិតក្នុងភូមិវលិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ 
      អ្នកគ្រូបង្រៀនរងគ្រោះមានឈ្មោះ តង់ សាឡាត់ អាយុ ២៤ឆ្នាំ មានទីលំនៅភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាគ្រូបង្រៀននៅបឋមសិក្សាដង្កោតាប៉ុក បាត់បង់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ឧត្តមានជ័យ 1F-3709។
មុនពេលកើតហេតុ នៅវេលាម៉ោង ៧ព្រឹក អ្នកគ្រូបានជិះម៉ូតូចេញពីផ្ទះទៅសាលាដូចសព្វមួយដង ដើម្បីបង្រៀនសិស្សនៅបឋមសិក្សាដង្កោតាប៉ុក ដោយមធ្យោបាយម៉ូតូ លុះធ្វើដំណើរត្រង់ចំណុចវាលព្រលឹត ស្ថិតក្នុងភូមិវលិ៍យាវ ឃុំបេង ស្រាប់តែមានជនសង្ស័យជាចោរ ចំនួន ០២នាក់ បានធ្វើសកម្មភាពស្ទាក់ប្លន់ជនរងគ្រោះយកម៉ូតូជិះចេញទៅបាត់។
 ​  តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមជនសង្ស័យបានជិះតាមពីក្រោយជនរងគ្រោះតាំងពីចេញពីផ្ទះរហូតដល់កន្លែងស្ងាត់បក្ខពួកចោរលោតចុះពីលើម៉ូតូស្ទុះទៅទាញដៃអ្នកគ្រូរងគ្រោះចេញទៅវាលស្រែរួចស្រវ៉ាយកកាបូបដែលស្ពាយជាប់ខ្លួននឹងស្រែកគំរាមរកបាញ់សម្លាប់ថែមទៀតផង ខណៈពេលនោះកំពុងធ្វើសកម្មភាពមានប្រជាពលរដ្ឋម្នាក់ជិះម៉ូតូទាន់ ទើបជនរងគ្រោះស្រែកជួយ និងបានឆក់យកកាបូបរបស់គាត់ពីចោរវិញដែរ ប៉ុន្តែចោរបានយកម៉ូតូអ្នកគ្រូជិះចេញទៅបាត់ទៅ។
        បច្ចុប្បន្នសមត្ថកិច្ចកម្លាំងជំនាញក៏បានធ្វើកំណត់ហេតុ ដើម្បីរក្សាទុកជាភស្តុតាង ក្នុងការស្រាវជ្រាវវែកមុខសញ្ញាចោរប្លន់ទាំង ០២នាក់ ដើម្បីយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់៕

Tags

Comment