• Today: November 21, 2024

ករណីទឹកជន់លិចផ្លូវគ្រួសក្រហម នៅត្រង់ចំណុចមុំបីក្នុងភូមិសាស្រ្តខេត្តព្រះវិហារ នាព្រឹកនេះទឹកចាប់ផ្ដើមស្រកបណ្តើរៗ

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីក្រសួងធនធានទឹក និងឧតុនិយមក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ភ្លៀងធ្លាក់មួយយប់ទល់ភ្លឺនៅព្រំដែនថៃ និងព្រំដែនប្រទេសឡាវ ត្រង់ចំណុចមុំបី ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ មានបរិមាណទឹកភ្លៀងប្រហែល ១៥០មម ស្ថិតនៅភូមិសែនរុងរឿងមួយ បណ្តាលឱ្យជន់លិចផ្លូវគ្រួសក្រហមប្រវែង ៤០០ម គិតមកដល់វេលានេះទឹកចាប់ផ្ដើមស្រកបណ្តើរៗវិញហើយ។ 


ក្រសួងធនធានទឹក និងឧតុនិយមក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើង ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀង នៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លមេគង្គ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

* ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ ៤ថ្ងៃ ខាងមុខនេះ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧.៦៥ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៦.៧០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់៩.៩០ម៉ែត្រ។
* ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្ល និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន៕

សេចក្តីដូចជម្រានជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន និងបង្កើតការប្រុងប្រយ័ត្នខ្ពស់។ 

Tags

Comment