ខេត្តប៉ៃលិន ៖ នៅថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២៣ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា បានប្រគល់ភារកិច្ចជូន ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា ដឹកនាំ ក្រុមប្រតិបត្តិសាខា ក្រុមការងារកាកបាទក្រហមឃុំ សាលាក្រៅ បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ទៅជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុង ភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១០គ្រួសារ ។
អំណោយដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ១យួរ ទឹកត្រី ២ដប ទឹកសុីអុីវ ១ដប អំបិល ១គីឡូក្រាមនិង មីសួ ១ កញ្ចប់ ។
នៅក្នុងឱកាសនេះ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលលោកតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ជនរងគ្រោះ និងជនងាយគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ដ,ស សារឿន
Comment