• Today: November 21, 2024

នគរបាលស្រុកសាលាក្រៅនាំខ្លួនជនជាប់ចោទពីរនាក់២បទលួចនិងប្រើប្រាស់សារធាតុញៀនទៅពន្ធនាគារខេត្តប៉ៃលិន

 

បាត់ដំបង÷យោងតាមរបាយការណ៍២មន្ត្រីនគរបាលជំនាញស្រុកសាលាក្រៅបានឱ្យដឹងថា÷នៅវេលាម៉ោង ១៨ នឹង ០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទចំនួន ០២ នាក់ ពីរបទលួចនិងប្រើប្រាស់សារធាតុញៀនទៅពន្ធនាគារ ដែលមានឈ្មោះដូចក្រោម៖

-ទី១ ជនត្រូវចោទឈ្មោះ មឿន បូរះ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
-ទី២ ជនត្រូវចោទឈ្មោះ ដើក ណាលីម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិដីសរថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។  

មន្ត្រីសមត្តកិច្ចជំនាញបានបន្តថា÷ជនដែលពាក់ព័ន្ធក្នុងករណី លួច និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅភូមិដីសរថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់លោក ហ៊ុយ ទីហួ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕ដោយ ស សារឿន

Tags

Comment