• Today: November 21, 2024

ឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យកម្លាំងកងវរសេនាតូចសិក្សា

ខេត្តកំពង់ឆ្នាំង : ដោយបានទទួលការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យ និងផ្ទេរ-ប្រគល់កម្លាំងកងអន្តរាគមន៏ ឲ្យទៅគ្រប់គ្រងសិក្ខាកាមវគ្គបណ្តុះបណ្ដាលពលទាហាននៃកងរាជអាវុធហត្ថ ជំនាន់ទី៤៦ ដែលនឹងត្រូវបើកវគ្គសិក្សានាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

Tags

Comment