(កំពត)៖ នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានប្រាប់ឲ្យដឹងថាសម្រាប់ដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣មានភាពល្អប្រសើររលូនតាំងពីពេលចុះឈ្មោះគណបក្សនយោបាយនិងយុទ្ធនាការឃោសនារកសម្លេងឆ្នោតការរៀបចំការិយាល័យបោះឆ្នោតនិងដំណើរការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោតការដឹកជញ្ជូនសន្លឹកឆ្នោតមកដល់លេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តនិងការពិនិត្យសន្លឹកត្នោតឡើងវិញគឺបានបញ្ចប់ទៅដោយភាពជោគជ័យរលូនបានត្រឹមត្រូវតាមលក្ខណៈប្រជាធិបតេយ្យ។
លោក តែ ជិនណារិទ្ធ មន្ត្រីគជបបានលើកឡើងឱ្យដឹងថា ដំណើរការបោះឆ្នោតជាតិនីតិកាលទី៧ ឆ្នាំ២០២៣នៅខេត្តកំពតប្រព្រឹត្តទៅដោយភាពជោគជ័យ ពលរដ្ឋបានចូលរួមច្រើន ពាក្យបណ្តឹងគ្មាន សន្តិសុខសណ្តាប់ធ្នាប់ល្អ សន្លឹកឆ្នោតមិនការថយចុះ ស្របពេលពួកអគតិអំពាវនាវថាធ្វើឲ្យខូចច្រើននោះ។
តាមរយៈលទ្ធផលជោគជ័យនៃការបោះឆ្នោតបានបង្ហាញពីបរាជ័យនិងភាពអាម៉ាស់របស់ពួកអគតិ ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោតនៅកម្ពុជា។
លោក តែ ជិនណារិទ្ធ បានថ្លែងអំណរគុណដល់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត អាជ្ញាធរ កងកម្លាំង គណបក្សនយោបាយ និងប្រជាពលរដ្ឋដែលបានរួមគ្នាធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យដ៏ប្រសើរ។
លោក បានបញ្ជាក់ឲ្យដឹងថា តាមលទ្ធផលរាប់សន្លឹកឆ្នោតបឋមនៅខេត្តកំពត សន្លឹកឆ្នោតក្នុងធុងសរុបចំនួន ៣៦១ ០៨៤សំឡេង ក្នុងនោះសន្លឹកឆ្នោតបានការ ៣៤២ ៥៥៩ សំឡេង សន្លឹកឆ្នោតមិនបានការចំនួន១៨ ៥២៥សំឡេង គឺថយចុះច្រើនបើធៀបនឹងការបោះឆ្នោតឆ្នាំ២០១៨ ដែលមានសន្លឹកឆ្នោតមិនបានការរហូតដល់ជាង២ម៉ឺនសន្លឹក។
លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានសង្កត់ធ្ងន់ថាផ្អែកតាមលទ្ធផលជោគជ័យនៃការបោះឆ្នោតជាតិ នីតិកាលទី៧នេះ បានបង្ហាញពីភាពបរាជ័យ និងភាពអាម៉ាស់របស់ពួកអគតិ ដែលបានប្រើគ្រប់មធ្យោបាយ ដើម្បីប៉ុនប៉ងបំផ្លាញ់ការបោះឆ្នោតនៅកម្ពុជា។
តាមលទ្ធផលរាប់សន្លឹកឆ្នោតបឋម គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺចំនួន ២៧ ៥១៥៣សំឡេង តាមពីក្រោយដោយគណបក្សហ្វ៊ុនស៊ីនប៉ិច ទទួលសំឡេងគាំទ្រជាង៣ម៉ឺន ខណៈដែលគណបក្សយុវជនកម្ពុជា ឈរនៅលេខរៀងទ៣ទទួលបានសំឡេងគាំទ្រជាង៥ពាន់សំឡេង។(សឹង រ៉ាត់)
Comment