• Today: November 21, 2024

នគរបាលខេត្តព្រះសីនហនុ ឃាត់ខ្លួនជនជាតិចិន វៀតណាម និងខ្មែរចំនួន១៥នាក់ ដែលបើកការប្រយុទ្ធគ្នាដូចក្នុងរឿងផ្អើញក្រុងព្រះសីហនុ

 

ព្រះសីហនុ៖ ក្រុមជនជាតិចិន វៀតណាម និងខ្មែរ ចំនួន១៥នាក់ ត្រូវបានកម្លាំងស្នងការនគរបាលខេត្តព្រះសីនុ ឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីផ្ទុះអំពើហិង្សារដាក់គ្នាយ៉ាងកក្រើកក្រុងព្រះសីហនុ។

ករណីជម្លោះហិង្សា រវាងជនជាតិចិនជាមួយជនជាតិវៀតណាម និងខ្មែរ នៅអាគារមួយកន្លែងម៉ស្សា និងស្ប៉ា យីហោ "សាង យី សាឡុង" ស្ថិតម្តុំអូរសំអាត ក្នុងក្រុង-ខេត្តព្រះសីហនុ នៅម៉ោងប្រមាណ៧យប់ថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៣ ដែលបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋច្រើន។

ក្រោយកើតហេតុ កម្លាំងអន្តរាគមន៍ស្នងការនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ជនជាតិចិន និងជនជាតិវៀតណាម១០នាក់ និងខ្មែរ ០៥នាក់ ដើម្បីនាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ។ 

ក្រុមជនបរទេសមានចិន និងវៀតណាម ដែលពាក់ព័ន្ធក្នុងករណីអំពើហិង្សាវាយគ្នាដ៏កក្រើកផ្អើលក្រុងព្រះសីហនុនេះ អាចនឹងប្រឈមការបណ្តេញចេញពីកម្ពុជាឲ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ បានកាសែតថាករណីហិង្សាខាងលើនេះ មុនពេលកើតហេតុក្រុមជនជាតិខ្មែរមានគ្នា ចំនួន០៥នាក់បាននាំទៅយកឥវ៉ាន់ដែលផ្ញើមកពីវៀតណាម ប៉ុន្តែពេលទៅយកស្រាប់តែជនជាតិចិន និងវៀតណាម បានចាប់បង្ខាំង និងប្រើហិង្សាបង្កឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋរស់នៅជុំវិញនៅកន្លែងភ្លាមៗនោះកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ និងកម្លាំងកងអន្តរាគមន៍ ចុះទៅអន្តរាគមន៍ ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនិតិវិធី។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់បន្ថែមថា ក្រុមជនជាតិចិន និងវៀតណាម ក្នុងករណីរកឃើញថា មានបញ្ហាទោសទណ្ឌធ្ងន់ធ្ងរ សមត្ថកិច្ចនឹងធ្វើតាមនីតិវិធី ឈានទៅដល់ការបណ្តេញចេញពីកម្ពុជាទៀតផង៕

Tags

Comment