ព្រះសីហនុ៖ កម្មករជនជាតិខ្មែរម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងកម្មករជនជាតិចិន បានរងរបួសធ្ងន់កំពុងស្ថិតក្នុងការសង្គ្រោះ ដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ការងារ ខណៈបំពេញភារកិច្ចជិះកន្ត្រកដើម្បីឡើងជួតសម្អាតកញ្ចក់ នៃអគារមួយ នៅក្នុងការដ្ឋានសំណង់តំបន់សេដ្ឋកិច្ចពិសេស «អូរត្រេះ» បណ្តាលឲ្យដាច់ខ្សែកាបធ្លាក់មកក្រោមគួរឲ្យរន្ធត់បំផុត។
ករណីដាច់ខ្សែកាបកន្ត្រកយោងនេះ កើតឡើងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅក្នុងការដ្ឋានសំណង់តំបន់សេដ្ឋកិច្ចពិសេស «អូរត្រេះ» ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ការងារខាងលើ បណ្តាលឲ្យកម្មករជនជាតិខ្មែរម្នាក់ស្លាប់ និងកម្មករជនជាតិចិនម្នាក់ទៀតរបួសធ្ងន់។ ប្រភពបន្តទៀតថា ចំពោះមូលហេតុ គឺបណ្តាលដាច់ខ្សែកាបយោងកន្ត្រកដងស្ទូច ពេលជនរងគ្រោះជិះឡើងទៅជូតសម្អាតកញ្ចក់អគារក្នុងការដ្ឋាននោះ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ជុំវិញករណីនេះសមត្ថកិច្ចកំពុងរៀបចំដោះស្រាយតាមផ្លូវច្បាប់ស្តីពីការងារផងដែរ៕

Comment