• Today: December 03, 2024

ភ្លើងប្រចណ្ឌ! ខឹងដើររកប្រពន្ធអត់ឃើញ និងចោទប្រកាន់ថា “ស្កាត់ទៅរកជួបសាហាយស្មន់” បុរសម្នាក់យកកាំបិតប៉័ងតោកាប់ក្បាលខ្លួនឯងផ្អើលអ្នកភូមិ

ប៉ៃលិន៖ បុរសម្នាក់កើតចិត្តប្រចណ្ឌប្រពន្ធខ្លាំងពេក និងតាមរកមិនឃើញក្តៅចិត្តស្អិតទ្រូងក៏ទាញកាំបិទប៉័ងតោកាប់ក្បាលខ្លួនឯងហូរឈាមស្រោចខ្លួនរងរបួសធ្ងន់បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ត្រូវបានសាច់់ញាតិបញ្ជូនទៅមន្ទីរពេទ្យដេជាច្រើនថ្នេរ។

   ហេតុការណ៍ បុរសប្រចណ្ឌប្រពន្ធកាប់ខ្លួនក្បាលខ្លួនឯងនេះ បានកើតឡើង នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះ ក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

   តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះខាងលើនេះ មានឈ្មោះ បូ ទូច ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ ណៃ សុផា អាយុ ២៧ឆ្នាំ ពួកគេមានមុខរបរជាកសិករ។

   តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធឈ្មោះ ណៃ សុផា បានដើរចេញពីផ្ទះដើម្បីទៅយកអង្ករនៅផ្ទះរបស់ឈ្មោះ ផឹម ទុំ ភេទស្រី អាយុ ៥១ឆ្នាំ នៅក្នុងភូមិជាមួយគ្នា លុះមួយសន្ទុះក្រោយមកបុរសឈ្មោះ បូ ទូចត្រូវជាប្ដីក៏បានដើរតាមពីក្រោយទៅរកប្រពន្ធដោយប្រចណ្ឌ និងចោទប្រពន្ធថា “ស្កាត់ទៅរកជួបសហាស្មន់” និងបានដេញវាយប្រពន្ធរត់ផ្អើលពេញភូមិតែម្តង។ លុះនាងជាប្រពន្ធឃើញសភាពមិនស្រួល ក៏រត់គេចខ្លួនទៅពួននៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែបុរសជាប្ដីរកមិនឃើញ ក៏ទាញយកកាំបិ.តប៉័ងតោទៅកា.ប់ក្បាលខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្ដង។

   អ្នកភូមិបានឱ្យដឹងថា បន្ទាប់ពីបុរសឈ្មោះ បូ ទូច រករឿង និងប្រពន្ធវាយប្រពន្ធរត់ផ្អើលអស់អ្នកភូមិស្ត្រីជាប្រពន្ធបានរត់ខ្លួនលាក់ខ្លួនមិនឱ្យប្តីរកឃើញភ្លើងប្រចណ្ឌកាន់តែពុះកញ្ជ្រោលខឹងដើររកប្រពន្ធមិនឃើញ និងចោរប្រកាន់ថា “ស្កាត់ទៅរកសាហាយ” ផងនោះ បុរសរូបនេះបានទាញកាំប៉័ងតោកាប់ក្បាលខ្លួនឯងបណ្តាលឱ្យហូរឈាមស្រោចខ្លួនបង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិយ៉ាងខ្លាំង។

   តាមអ្នកភូមិបានបញ្ជាក់ថា ឈ្មោះ បូ ទូច គឺជាមនុស្សញៀនស្រាសស្រវឹងខួបផឹកស្រាជាប្រចាំថ្ងៃ និងរករឿងវាយប្រពន្ធកូនស្ទើររាល់ថ្ងៃមិនបានចេញទៅរកស៊ី ឬធ្វើការងារអ្វីទេ ជាពិសេសប្រចណ្ឌប្រពន្ធជាមួយភូមិជាមួយគ្នាពាសវាលពាសកាលតែម្តង។

   បច្ចុប្បន្នជនរងគ្រោះត្រូវបានប្រពន្ធ និងក្រុមគ្រួសារបញ្ជូនទៅកាន់មណ្ឌលសុខភាពភ្នំស្ពង់ ដើម្បីធ្វើការព្យាបាល និងដេរអស់ច្រើនថ្នេរផងដែរ៕


Tags

Comment