• Today: December 03, 2024

យុវសិស្សចំនួន ០២នាក់ ត្រូវបានក្រុមចោរធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូត ០១គ្រឿង ដោយសុវត្ថិភាព


កំពង់ស្ពឺ៖ យុវសិស្ស ចំនួន ០២នាក់ ត្រូវបានក្រុមចោរធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូ ០១គ្រឿង បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ 


ហេតុការណ៍ប្លន់ម៉ូតូសិស្សសាលាខាងលើ កើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងភូមិសាស្ត្រ ភូមិត្រពាំងលើក  ឃុំស្ដុក  ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 
ក្រោយពេលកើតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ចុះសាកសួរប្រមូលព័ត៌មានពីជនរងគ្រោះក្នុងករណី ប្លន់នេះ ដើម្បីកំណត់មុខសញ្ញា ក្នុងការស្រាចជ្រាវ។ 
ជនរងគ្រោះ ក្នុងករណីប្លន់ ទី១-  ឈ្មោះ  គន់  កូដា  ភេទប្រុស  អាយុ  ១៦ ឆ្នាំ  មុខរបរសិស្ស  ទីលំនៅបច្ចុប្បន្ន   ភូមិព្រៃដំណាក់  ឃុំព្រៃវិហារ  ស្រុកគងពិសី  ខេត្តកំពង់ស្ពឺ  និង២- ឈ្មោះ  បូរិ ន  វិសាល  ភេទប្រុស  អាយុ ១៥ឆ្នាំ  មុខរបរសិស្ស  ទីលំនៅបច្ចុប្បន្ន  ភូមិព្រៃដំណាក់  ឃុំព្រៃវិហារ  ស្រុកគងពិសី  ខេត្តកំពង់ស្ពឺ ។ 
ចំពោះម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់ ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩  ពណ៌ខ្មៅ  ពាក់ស្លាកលេខ  កំពង់ស្ពឺ 1M-7766។  
តាមដំណើររឿង: មុនពេលកើតហេតុ ជនល្មេីស មានគ្នា  ចំនួន ០៣នាក់ ជិះម៉ូតូ ០១គ្រឿង  ម៉ាកហុងដាឌ្រីម  ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២  គ្មានស្លាកលេខ  ក្នុងនោះ មានម្នាក់ពាក់អាវក្រៅ  ពណ៌ខ្មៅ  ជិះម៉ូតូ មកឈប់ពីមុខ ម៉ូតូរងគ្រោះរួចយកកាំបិតចុងស្រួច មកគំរាម  រួចយកម៉ូតូជិះរត់គេចខ្លួនបាត់ តែម្តង។  
បច្ចុប្បន្ន  សមត្ថកិច្ច កំពុងស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Tags

Comment