• Today: November 21, 2024

កម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិន ចំនួន ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន


ព្រះសីហនុ៖ មុខសញ្ញាជនជាតិចិន ចំនួន ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច កម្លាំងនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បង្ហាញមុខ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
    សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញ ការិយាល័យ (ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  ចំនួន ០៣នាក់ ជនជាតិចិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ 
១. ឈ្មោះ  RAO XUE ZHONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ
២. ឈ្មោះ TANG HOU EN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន  មុខរបរ  មិនពិតប្រាកដ។
៣.ឈ្មោះ JIA CHUN LI ភេទប្រុស អាយុ ៣៦ឆ្នាំ  ជនជាតិចិន មុខរបរ មិនពិតប្រាកដ។
    ចំពោះវត្តតាងចាប់យក រួមមាន ម្សៅម៉ត់ពណ៌ស ជាសារធាតុញៀន ទម្ងន់ ៤៨១,២៨ ក្រាម, ល្បាយពណ៌ត្នោត ជាសារធាតុញៀន ទម្ងន់ ២៦,៣៥ ក្រាម 
និងល្បាយពណ៌ក្រហម ជាសារធាតុញៀន ទម្ងន់ ១ ១៦0,៧៧ ក្រាម។
    បច្ចុប្បន្ន  ជនសង្ស័យទាំង ០៣នាក់  បាន កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខ ត្ត ព្រះ សីហ នុ  ចាត់ការ តាម នីតិវិធី ៕


Tags

Comment