• Today: November 21, 2024

រថយន្តក្រុងក្រុមហ៊ុន «ម៉េង លី» ដឹកអ្នកដំណើរបុករថយន្តតូយ៉ូតាត្រៃតុន បុកបណ្ដាលឱ្យស្លាប់ ចំនួន០២នាក់ និង១១នាក់រងរបួសធ្ងន់ស្រាល

កំពង់ឆ្នាំង៖ រថយន្តក្រុង ក្រុមហ៊ុន «ម៉េង លី»  ដឹកអ្នកដំណើរ  បានបុកជាមួយរថយន្តត្រៃតុនពាក់ស្លាកលេខខេមរភូមិន្ទពេញមួយទំហឹងបណ្តាលឱ្យមនុសុ្ស ចំនួន០២នាក់ស្លាប់ និងចំនួន១១នាក់ទៀតរងរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងក្រុមហ៊ុមន ម៉េង លី បុកជាមួយរថយន្តត្រៃតុនខាងលើ បានកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចរង្វង់មូលនិមិត្តសញ្ញាឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ (៨១-៨២) ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មាន បានឱ្យដឹងថា មានរថយន្តក្រុងរបស់ក្រុមហ៊ុន «ម៉េង លី» ពណ៌ក្រហម ពាក់សាកលេខ សៀមរាប3A-1552 ធ្វើដំណើរពីទិសខាងជើងទៅត្បូង បានបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក តូយ៉ូតាត្រៃតុន ពាក់ស្លាកលេខខេមរភូមិន្ទ 02-0830 អ្នកបើកបរដោយជនមិនស្គាល់ឈ្មោះក្នុងដំណើរពីទិសខាងជើងទៅត្បូងបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យេជនរងគ្រោះ ចំនួន០២នាក់ជិះក្នុងរថយន្តត្រៃតុនស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូននៅមន្ទីរពេទ្យ និងមនុស្ស ចំនួន១១នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ 

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើការវាស់វែង និងយករថយន្តទាំងរងគ្រោះទាំង០២គ្រឿងយកទៅរក្សាទុកដើម្បីកសាងសំណុំរឿងរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

Tags

Comment