ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែង បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើកម៉ូតូ យ៉ាងលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥កែង៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហើយគេឃើញរថយន្តម៉ាកTOYOTA RAIZE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BT-1906 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនបម្រុងនឹងបើកឆ្លងផ្លូវទៅមុខ ក៏ត្រូវម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ 1FU-0682 បើកបរដោយបុរសម្នាក់ ធ្វើដំណើរលឿនតាមបណ្ដោយផ្លូវ១០៥ទិសដៅ ពីជើងមកត្បូងក៏ជ្រុលទៅបុកចំពាក់កណ្ដាលចំហៀងខាងឆ្វេងរថយន្ត ពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែង ដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ចំណែកម៉ូតូ ខូចខាតផ្នែកខាងមុខ រីឯម្ចាស់រថយន្តវិញ បានគេចពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក បានចុះមកដល់ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនឹងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយ៕

Comment