• Today: November 21, 2024

ក្រុមមន្ត្រីពេទ្យសត្វឃាត់រថយន្តក្រុងមួយគ្រឿង បង្កប់ដឹកពងមាន់ ចំនួន ១៥ ០០០គ្រាប់ និងសាច់ជ្រូកបង្កកជាងកន្លះតោន នាំចូលមកពីប្រទេសថៃដោយខុសច្បាប់


បន្ទាយមានជ័យ៖ ក្រុមមន្ត្រីពេទ្យសត្វបានឃាត់រថយន្តក្រុងមួយគ្រឿង ដែលបង្កប់ដឹកពងមាន់ ចំនួន ១៥ ០០០គ្រាប់ និងសាច់ជ្រូកបង្កកជាងកន្លះតោន នាំចូលពីប្រទេសថៃ ដោយគ្មានខុសច្បាប់ ត្រូវយកទៅដុតកំទិចចោល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅជាយក្រុងសិរីសោភ័ណ។


លោក ហ៊ុយ តូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ដោយទទួលបានការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីពង្រឹងទីផ្សារសត្វក្នុងស្រុក និងទប់ស្កាត់សត្វ និងផលិតដើមកមណើតធ្វើអំពីសត្វការពារជម្ងឺឆ្លងពីសត្វហើយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ឃាត់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ដែលសង្ស័យដឹកសាក់ជ្រូកបង្កក និងពងមាន់គ្មានច្បាប់ នៅវេលាទាបភ្លឺថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ តួច បានឱ្យដឹងទៀតថា ក្រោយឃាត់រថយន្តក្រុងលួចបង្កប់ដឹកសាច់ជ្រូកបង្កក់ និងពងមាន់ត្រូវបាននាំយករថយន្តមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីធ្វើការឆែកឆេររកឃើញមានសាច់ជ្រូកបង្កក់ទម្ងន់ ៥៥៥ គីឡូក្រាម ពងមាន់ ចំនួន ១៥ ០០០គ្រាប់ ដែលគ្មានច្បាប់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស បណ្តាលខូចគុណភាណហើយសាច់ជ្រូកបង្កក់ត្រូវយកទៅដុតកមទិចចោល និងពងមានត្រូវបានរក្សាទុកយកសំណាក់ទៅពិនិត្យ នៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតផលសត្វ បើលទ្ធផលគ្មានផ្តាសាយបក្សី (H5N1) នឹងធ្វើការផាកវិន័យតាមច្បាប់ហើយប្រគល់ជូនម្ចាស់វិញ។

លោក ហ៊ុយ តួច បានបញ្ជាក់ថា សាច់ជ្រូកបង្កក់ជាងកន្លះតោន និងពងមាន់ ១៥ ០០០គ្រាប់ គឺរថយន្តក្រុងដឹកគោលដៅទៅក្រុងប៉ោយប៉ែតហើយមន្ត្រីជំនាញបានបង្ក្រាបរយៈពេល ១សប្តាហ៍បង្ក្រាបបាន ៣ករណី រួមមាន៖
ករណីទី១- កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បង្ក្រាបសាច់ជ្រូកបង្កកទម្ងន់ ៥៣០ គីឡូក្រាម ពងមាន់ ចំនួន ៣៦ ០០០គ្រាប់។
ករណីទី២- កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បង្ក្រាបបានផលិតចម្រុះទម្ងន់ ៤,៤៤១ គីឡូក្រាម។
ករណីទី៣- នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បង្ក្រាបបានសាច់ជ្រូកបង្កកទម្ងន់ ៥៥៥ គីឡូក្រាម និងពងមាន់ ១៥ ០០០គ្រាប់។
សូមជម្រាបថា សកម្មភាពក្រុមឈ្មួញតែងតែឃុបឃិតគ្នាជាមួយមន្ត្រីដែលឈរជើងតាមព្រំដែន បើកភ្លើងខៀវឱ្យមានការលួចដឹកផលលិតផលពីសត្វនាំចូលប្រពីទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត មិនបានត្រួតពិនិត្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសមកលក់ចែលចាយក្នងប្រទេសកម្ពុជា ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់តែម្តង។ 
អ្នកជំនាញបានអះអាងថា «ក្រុមជនឈ្លាតឱកាសដែលរកស៊ីនាំចូលផលិតផលពីសត្វដោយខុសច្បាប់មិនគោរពទៅតាមបទដ្ឋានបច្ចេកទេសបង្កកឱ្យបានត្រឹមត្រូវដែលអាចនឹងប្រឈមក្នុងការរក្សាសុវត្ថិភាព គុណភាពផលិតផលសាច់ទាំងនោះ ព្រោះតែការដឹកជញ្ជូនគ្មានទូរក្លាសេ ដើម្បីរក្សាសីតុណ្ហភាពត្រជាក់ តាមស្តង់ចន្លោះពី -១៨ ទៅ -២០ អង្សាសេនោះឡើយ»៕

Tags

Comment