មណ្ឌលគិរី៖ មុខសញ្ញាជនសង្ស័យរហស្សនាម «អាក្របី» ដែលបាញ់នារីរងគ្រោះសមត្ថកិច្ចស្នងការនគរបាលខេត្តមណ្ឌលគិរី កំពុងតាមប្រមាញ់មិនឱ្យរួចខ្លួនរួចខ្លួនឡើយ ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ បានប្រាប់ឱ្យដឹងថា «ករណីនេះផ្ទុះអាវុធបណ្តាលឱ្យនារីជាជាងអ៊ុតសក់ម្នាក់រងរបួសធ្ងន់នោះ សមត្ថកិច្ចកំពុងតែប្រមាញ់ ដោយមិនឱ្យរួចខ្លួនឡើយ។ ពាក់ព័ន្ធសំណុំរឿងនេះ គឺកំពុងស្ថិតក្នុងការស៊ើបអង្កេត និងស្រាវជ្រាវដូច្នេះមិនអាចនិយាយអ្វីច្រើនបានទេ»។
លោកស្នងការបានបញ្ជាក់ថា «សមត្ថកិច្ចយើងមិនឱ្យជនសង្ស័យរួចខ្លួនដាច់ខាត ត្រូវតែយកមកផ្តន្ទាទោសឱ្យបាន ខណៈពេលនេះកម្លាំងជំនាញកំពង់តាមប្រមាញ់ផងដែរ»។
សូមរំឭកថា កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ នារីវ័យក្មេងម្នាក់ឈ្មោះ ចន សុវណ្ណណេត ហៅហ្សា អាយុ ២៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបុគ្គលជើងខ្លាំងប្រចាំភូមិភាគឦសាន្តឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» បាញ់មួយគ្រាប់ត្រូវចំដើមដោះខាងស្ដាំក្បាលគ្រាប់ចូលបៀមនៅក្រោមស្លាបប្រចៀវ រងរបួសធ្ងន់ ត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ប៉ុន្តែដោយសារស្ថានភាពធ្ងន់ពេកកបញ្ជូនបន្តមកកាន់រាជធានីភ្នំពេញ។ ក្រោយផ្ទុះអាវុធត្រូវចំនារីរងគ្រោះជនបង្កឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» ជាជើងខ្លាំងដ៏ល្បីល្បាញប្រចាំខេត្តមណ្ឌលគិរី រកស៊ីកាងបទល្មើសព្រៃឈើ និងបាញ់បោះសេរីជាញឹកញាប់ ប៉ុន្តែមិនដែលសមត្ថកិច្ចណាហ៊ានចាប់ខ្លួន «អាក្របី» យកទៅផ្តន្ទាទោសម្តងឡើយ។
មហាជនរងចាំមើលថា ជើងខ្លាំងបើមិនបាញ់មនុស្សនៅមិនសុខ រហស្សនាម «អាក្របី» បាញ់នារីជាជាងអ៊ុតសក់ពេលនេះមានស្លាបហើរទៅដល់ណាទៀត ខណៈលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី អះអាងថា កម្លាំងជំនាញកំពុងតាមប្រមាញ់ដោយមិនឱ្យរួចខ្លួនឡើយ៕

Comment