កោះកុង៖ សត្វ "ក្រពើភ្នំ" ចំនួន ១៤៦ក្បាល ត្រូវមន្ត្រីក្រសួងបរិស្ថានសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) បានព្រលេងចូលជម្រកព្រៃធម្មជាតិ ដើម្បីបង្កើនចំនួនសត្វក្រពើភ្នំ ដែនមានប្រមាណ ១០០០ក្បាលប៉ុណ្ណោះលើពិភពលោក។
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមអភិរក្សសត្វ "ក្រពើភ្នំ" បាននាំយកសត្វក្រពើ ចំនួន ១៤៦ ក្បាល ឲ្យចូលក្នុងព្រៃធម្មជាតិ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីបង្កើនចំនួនរបាយការណ៍សត្វក្រពើភ្នំ នៅក្នុងធម្មជាតិឡើងវិញ។
សូមជម្រាបថា កម្ពុជាដែលត្រូវបានទទួលស្គាល់ថា ជាប្រទេស ដែលមានសត្វក្រពើភ្នំច្រើនជាងគេលើលើពិភពលោក ដែលមានប្រមាណ ៣០០ក្បាល ខណៈចំនួនក្រពើសរុបនៅលើពិភពលោកមានប្រមាណ ១ ០០០ក្បាលប៉ុណ្ណោះ។
កិច្ចការអភិរក្សកន្លងទៅបានផ្តល់ផល ជាទីមោទនៈ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកអភិរក្ស ក្នុងការបង្កើនចំនួនសត្វក្រពើភ្នំ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
សូបបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) បានខិតខំប្រឹងបហរែងការពារ និងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជក្រពើភ្នំដើម្បីលែងទៅក្នុងធម្មជាតិវិញ ព្រោះក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជាផងដែរ៕
Comment