• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមិត្តភក្តិបរទេសខ្លះត្រូវដកខ្លួនចេញហើយកុំធ្វើអត្តរជាតិតូបនីយកម្មលើបញ្ហាធ្វើបាតុកម្ម

 

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព អបអរសាទរខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ នៅក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី "សូមមិត្តភក្តិបរទេសទាំងឡាយដែលផ្តល់លុយធ្វើអន្តរជាតិតូបនីយកម្មលើបញ្ហាបាតុកម្មនៅកម្ពុជាត្រូវដកខ្លួនចេញ"។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានស្នើដល់មិត្តភក្តិបរទេសខ្លះឧប្ថម្ភប្រាក់កាសខ្លះធ្វើអន្តរជាតិតូបនីយកម្មលើបញ្ហាបាតុកម្ម ដែលមានមនុស្សជាង៣០០នាក់ ដែលធ្វើបាតុកម្មរហូតសលល់់ត្រឹម១០០នាក់ ចោទសួរថា ខ្លួនជាកម្មករសោះអត់មានការធ្វើជាង ២ឆ្នាំ ប៉ុន្តែនៅមានបាយហូប មានកម្លាំងមកធ្វើបាតុកម្មតើរឿងនេះវាយ៉ាងម៉េច? ហើយមិនមែរដ្ឋាភិបាលមិនដឹងទេបើកលុយកន្លែងណានោះ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ការស៊ីឈ្នួលធ្វើបាតុកម្មមិនមែនជារឿងល្អទេ ជាការគោរពសិទ្ធនៅទេ ក្នុងអំឡុងពេលកូវីដពិភពលោកបានបិទរោងចក្រ កាត់បន្ថយរោងចក្រ ឬកាត់បន្ថយក្រុមហ៊ុន កាត់បន្ថយនូវចំនួនកម្មករ ប៉ុន្តែចំណែកនៅប្រទេសយើងនៅកន្លែងមួយគេអាចធ្វើទៅបានដោយធ្វើបាតុកម្មទាមការងារធ្វើមកវិញតាំងកម្មករជា៣០០នាក់មកសល់ជាង១០០នាក់។ សម្រាប់អ្នកដែលចេញទៅគេទទួលយកប្រាក់ដោះស្រាយជាសំណងការងារបូកជាមួយរកការងារធ្វើថែម»។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មិត្តភ័ក្តបរទេសខ្លះដែលបានផ្តល់ប្រាក់កាសធ្វើអន្តរជាតិតូបនីយកម្មលើបញ្ហាបាតុកម្មដែលមានមនុស្សជាង១០០នាក់ធ្វើបាតុកម្មជាង២ឆ្នាំនៅឡើយវាមិនគួរទេ។ បាតុតវ៉ាតាំងពីមនុស្សជាង៣០០នាក់ រហូតសល់ត្រឹមមនុស្សជាង១០០នាក់"។ សម្តេចតេជោ បានចោទជាសំណួរថា តើជាកម្មករសោះហេតុអ្វីមានលុយរស់បានធ្វើរហូតដល់ពេលនេះ និងដំណើរការធ្វើបាតុកម្ម។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា "សូមមិត្តភក្តិបរទេសទាំងឡាយដែលផ្តល់លុយបែបនេះ ត្រូវដកខ្លួនចេញហើយកុំធ្វើអត្តរជាតិតូបនីយកម្មលើបញ្ហាធ្វើបាតុកម្ម"។ សម្តេចតេជោបន្ថែមថា "ខ្ញុំមានមនុស្សរបស់ខ្ញុំដែរ គាត់បានប្រាប់ថា នៅទី០១ឧសភានេះ មិនដង្ហែរក្បួនទេគេនឹងកាត់ផ្តេចប្រាក់ទាំងអស់"៕

Tags

Comment