• Today: November 21, 2024

មុននេះបន្តិច សមត្ថកិច្ចបានចាប់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលជាអតីតសកម្មជនក្រុមប្រឆាំង បន្ទាប់ពីបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នពេញ នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ចាប់ខ្លួនបុរសពីរនាក់ ដែលបានបង្ហោះសារបែបញុះញង់នៅលើហ្វេសប៊ុក ពាក់ព័ន្ធនឹងព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ ពេលទ្រង់ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត។

មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បុរសត្រូវចាប់ខ្លួនទាំងពីរនាក់នេះ មានឈ្មោះ យឹម ស៊ីណន និងឈ្មោះ ហ៊ុន កុសល ដែលនៅពេលនះកំពុងតែស្ថិតក្រោមការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ជនសង្ស័យខាងលើត្រូវបានគេដឹងថា ជាសមាជិកក្រុមប្រឆាំងរាជរដ្ឋាភិបាល បានយកព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមនី ទៅបង្ហោះជាបន្តបន្ទាប់ អមដោយសារវាយប្រហារធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ។

ហ្វេសប៊ុករបស់ឈ្មោះ យឹម ស៊ីណន បានបង្ហោះសារដូច្នេះថា «បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ៖ ថ្ងៃនេះយើងអាចឃើញច្បាស់ថា នរណាជាស្តេចផែនដីពិតប្រាកដ»ដើម្បីបន្ទរតាមសារបែបប្រមាថព្រះមហាក្សត្រខាងលើនេះ ហ្វេសប៊ុកឈ្មោះ ហ៊ុន កុសល បានបង្ហោះថា «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តា ព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាព ដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»

ប្រតិកម្មទៅនឹងសាររបស់ឈ្មោះ យឹម ស៊ីណនប្រមុខដឹកនាំកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកថា ការបង្ហោះសារបែបនេះ ជារឿងបំភ្លៃការពិត។ សម្តេចបានបញ្ចេញទស្សនៈតបវិញថា «មានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់។ ភស្តុតាងនៅគ្រប់ទូរទស្សន៍ទាំងអស់ មិនបាច់បំភ្លៃទេ។ មិនបាច់លុបទេក្មួយ។ បើគ្មានទោសទើបចម្លែកព្រោះ នេះមិនមែនជា របៀបបញ្ចេញមតិទេតែជាការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណាយើងទុកជូនតុលាការជាអ្នកកាត់ក្តី»។ងករណីចាប់ឃាត់ខ្លួននេះ ឯកឧត្តម ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន យ៉ាងខ្លីថា កំពុងបន្តនិតិវិធីហើយ  

 

Tags

Comment