• Today: November 21, 2024

សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញរួមជាមួយនឹងម៉ូតូមួយគ្រឿងដោយពុំទាន់ដឹងពីមូលហេតុ

ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់រួមជាមួយនឹងម៉ូតូមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅលើចិញ្ចើមផ្លូវ ដោយពុំទាន់ដឹងពីមូលហេតុនៃការស្លាប់នៅឡើយទេ។ ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ បឿន ធីម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងអន្ទុង ឃុំចាន់សែន ស្រុកឧដុង្ត ខេត្តកំពង់ស្ពឺ ។  វត្ថុតាងនៅកន្លែងកើតហេតុ: ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-9323, មួកសុវត្ថិភាព ពណ៌ខ្មៅបែកខូចខាតចំនួន០១,  ស្បែកជើងស៊កចំនួន០១, កាបូបពណ៌ខ្មៅ ចំនួន០១، ទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ខ្មៅចំនួន០១គ្រឿង، ថង់សម្លៀកបំពាក់ចំនួន០១, កាបូបស្ពាយចំហៀងចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១, ប្រាក់រៀលចំនួន ១៣០.០០០រៀល (ដប់បីម៉ឺនរៀល)។

ប្រភពដដែលបន្តថា  នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ វេលាម៉ោង១៩និង២០នាទី មានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥១បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ថា បានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកសហុងដាឌ្រីមដួលនៅក្បែរចិញ្ចើមផ្លូវ និងឃើញមានមនុស្សប្រុសម្នាក់ដេកស្លាប់នៅក្រោមចិញ្ចើមផ្លូវ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុខាងលើ ហើយបានឃើញសាកសពមានស្នាមរបួសដាច់ស្បែកត្រង់ផ្នែកលើ.កខាងឆ្វេង និងមានស្នាមដាច់ស្បែកលើដើមដៃក្រៅខាងឆ្វេង។ ចំពោះសាកសពបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

ករណីនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលកំពុងធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុនៃការស្លាប់ខាងលើនេះ ៕

Tags

Comment