• Today: November 21, 2024

អ្នកភូមិក្មេងចាស់ប្រុសស្រី៣៥នាក់បានពុលនំបញ្ចុកកម្មវិធីភ្ជាប់ពាក្យ


ខេត្តកំពង់ឆ្នាំង៖បរហូតមកដល់រសៀលថ្ងៃទី១៦ខែ ឧសភា ឆ្នាំ២០២៣នេះ អ្នកភូមិនៅតែបន្តពុលដោយសារការទទួលទាននំបញ្ចុក។ សមត្ថកិច្ចសង្ស័យថានំបញ្ចុកដែលទិញមកពីផ្សារបន្ថែម បង្កឲ្យពុលដល់អ្នកភូមិអស់រយៈពេល៣ថ្ងៃមកហើយ។


សមត្ថកិច្ចបានឲ្យដឹងថា មនុស្សក្មេងចាស់ប្រុសស្រីប្រមាណជាង ៣០នាក់បានពុលនំបញ្ចុកក្នុងពិធីភ្ជាប់ ពាក្យមួយដែលបានប្រព្រឹត្តឡើងការពារថ្ងៃទី១៤ខែ ឧសភា ឆ្នាំ២០២៣ កន្លងទៅ នៅភូមិទ័ពតាឡាត់ ឃុំ ជៀប ស្រុកទឹកផុស ខណៈពួកគេបានចូលរួមក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិជាមួយគ្នា។
ប្រភពពីមន្ត្រីនគរបាលស្រុកទឹកផុសឲ្យដឹងថា រហូត មកដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣នេះអ្នកភូមិនៅតែបន្តរងការពុលនិងដឹកមកសង្គ្រោះនៅមណ្ឌលមសុខភាពឃុំ និងស្រុកទឹកផុសចំនួនជាង៣០នាក់។ ពួកគាត់មាន អាការៈក្អួតចង្អោរឈឺក្បាលដែលតាមការសន្និដ្ឋានគឺបណ្ដាលមកពីពិសានំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្រោយបញ្ហាកើតឡើងក្រុមការងារបានចុះស្រាយជ្រាវហើយបានសន្និដ្ឋានជាបឋមថា អាការៈរបស់អ្នកភូមិគឺដោយសារពុលនំ បញ្ចុក មិនមែនបន្លែជាល្បោយនំបញ្ចុកនោះទេ។ ព្រោះតាមការពិនិត្យស្រាវជ្រាវនំបញ្ចុកមាន សភាពជូរ ផ្អូម ដែលពួកគាត់ពិសាថ្ងៃ១៤យប់ថ្ងៃ១៥ធ្វើទុក្ខខ្លាំង និងថ្ងៃទី១៦ត្រូវបានដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពស្រុកទឹកផុស។

មន្ត្រីនគរបាលស្រុកទឹកផុសបានឲ្យដឹងថា ចំពោះចំនួនជនរងគ្រោះមានចំនួន៣៥នាក់ស្រី២២នាក់យ៉ាងនេះក្តីពុំមាននរណាធ្ងន់ធ្ងរឡើយ។ ប្រភពពីមន្ត្រីខាងលើបានបញ្ជាក់ទៀតថា នំបញ្ចុកដែលធ្វើដោយអ្នកភូមិមិនមានបញ្ហាទេ ប៉ុន្តែនំបញ្ចុកដែលទិញបន្ថែម ពីទីផ្សារគ្មានប្រភពច្បាស់លាស់ ទើបនាំឲ្យមានបញ្ហាពុលបែបនេះ៕

Tags

Comment