ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍រស់មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ៃលិនបានដឹងថា÷កាលពីថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះល្បាតតាមភូមិសាស្ត្រក្នុងមូលដ្ឋានក្រុងប៉ៃលិន ល្បាតដល់ចំណុចផ្លូវលំមួយលើខ្សែខាងក្រោយភ្នំយ៉ាត ស្ថិតនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រទះឃើញមុខសញ្ញាគួរឱ្យសង្ស័យឃាត់ខ្លួនបុរសម្នាក់ រួចបានសួរនាំ និងឆែកឆេរលើដងខ្លួនរកឃេីញសម្ភារ:ជក់គ្រឿងញៀនមួយចំនួន បន្ទាប់មកនាំទៅសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ជនសង្ស័យឈ្មោះ លាង ហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីក្រហមសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ត្រីនគរបាលជំនាញក្រុងបានបន្ត÷ជនសង្ស៊័យខាងលើបានឆ្លើយ សារភាពថា ថ្នាំញៀន ដែលខ្លួនបានទិញកន្លងមកគឺទិញពីឈ្មោះ គង់ ភេទប្រុស ស្ថិតនៅចំណុចចំការស្វាយជេីងភ្នំខៀវ ភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នគរបាលផែនប្រឆាំងគ្រឿងញៀនក្រុងបានបន្តទៀតថា÷ក្រោយពី បានធ្វេីការចុះស៊េីបអង្កេតនិងស្រាវជ្រាវ ទៅដល់ទីតាំងខាងលេី បានបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ មៀង មាន ហៅ ខៃ គង់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឆែកឆេរលេីដងខ្លួនរកឃេីញថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន០២កញ្ចប់(ធំ០១កញ្ចប់)។
I-ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្រុស មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ លាង ហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
២-ឈ្មោះ មៀង មាន ហៅ ខៃ គង់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
II-វត្ថុតាងដកហូតសរុបរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០២កញ្ចប់ ធំ០១កញ្ចប់ ទម្ងន់៩,២៥ក្រាម សាច់ថ្នាំសុទ្ធ។
២-ជញ្ចីងថ្លឹងថ្នាំញៀន ០១គ្រឿង។
៣-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន ០១ដុំ។
៤-ទូរស័ព្ទដៃចំនួន០២គ្រឿង។
ក-ម៉ាកVivo ពណ៌ខៀវ ០១គ្រឿង។
ខ-ម៉ាកnokiaពណ៌ខៀវ ០១គ្រឿង។
៥-ម៉ូតូចំនួន០៣គ្រឿង៖
ក-ម៉ូតូម៉ាកhonda wave rsx ពណ៌ខ្មៅ គ្មានផ្លាកលេខ ០១គ្រឿង។
ខ-ម៉ូតូម៉ាកyamaha exciter ពណ៌ខ្មៅ គ្មានផ្លាកលេខ ០១គ្រឿង។
គ-ម៉ូតូសេរីចាស់ គ្មានផ្លាកលេខ ០១គ្រឿង។
៦-សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយ។
-ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី។ដ÷ស សារឿន

Comment