• Today: December 03, 2024

ជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តដីកាតុលាការខេត្តបាត់ដំបង

 

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះថា កម្លាំងនគរបាលស្រុកសំពៅលូន បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀននៅក្នុងមូលដ្ឋាន ដោយអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្ត។ 
     យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ករណីឃាត់ខ្លួនជនជាប់ចោទរូបនេះ បានធ្វេីឡើងកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង២០នាទី ស្ថិតនៅចំណុចក្រុមទី០៣ ភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ 
     បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៦២ ពស .ព្រស ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ របស់លោក ជួន សុរាសី ចៅស៊ើសួរ នៃសាលាដំបូងខេត្តបាត់ដំបងដោយចាប់ជនជាប់ចោទចំនួន ០១នាក់ឈ្មោះ ភន សុគុន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
    បច្ចុប្បន្នជនត្រូវចោទខាងលើសមត្ថកិច្ចបាននិងកំពុងរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីហេីយ៕

Tags

Comment