• Today: November 21, 2024

កម្មករ កម្មការិនី Speedtech Industrial Co.,Ltd ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន ក្រុងបាវិត ជាង ១ពាន់នាក់ ផ្ទុះកូដកម្មតវ៉ាទាមទាប្រាក់ឧបក្ថម្ភ ៥០% អំឡុងពេលព្យួរការងារ

 

ភ្នំពេញ៖ កម្មករ កម្មការិនី បំរើការងារនៅរោងចក្រ Speedtech Industrial Co.,Ltd (រោងចក្រផលិ

តកង់) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស «មេនហាធេន» ក្រុងបាវិត ខេត្តស្វាយរៀង ប្រមាណជាង ១ពាន់នាក់ បាននាំគ្នាផ្ទុះកូដកម្មតវ៉ាទាមទាប្រាក់ឈ្នួល ៥០% ក្នុងអំឡុងពេលរោងបានព្យួរការងារ បន្ទាប់ពីការសម្របសម្រួលពីសំណាក់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធក្រុមកម្មករ និងនយោជិកបានយល់ព្រមសះជានឹងគ្នា។


សកម្មភាពកម្មករ កម្មការិនី រោងចក្រលផលិតកង់ Speedtech Industrial Co.,Ltd ក្រុងបាវិត ផ្ទុះការតវ៉ា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ ដោយមានកម្មករ កម្មការិនី ចូលរួម ចំនួន ១១០៦នាក់ ស្រី ៣០១នាក់ លើចំនួនសរុប ១១៤៣នាក់ ស្រី ៣០៥នាក់។
ក្រុមកម្មករ កម្មការិនីជាង ១ពាន់ចាប់ផ្តើមផ្ទុះកូដកម្មតាំងពីថ្ងៃទី០១ ខែមិថុនា ម្សិលមិញ ដោយពួកគាត់បានទាមចំនួន ០២ចំណុច រួមមាន៖ ទី១- នៅពេលក្រុមអត់ការងារធ្វើសូមឱ្យក្រុមហ៊ុនផ្តល់ជូននូវអត្ថប្រយោជន៍ ៥០% និងទី២- សូមឱ្យក្រុមហ៊ុនព្យួរការងារមានរយៈពេលមួយកំណត់ច្បាស់លាស់។
ក្រោយពីបងប្អូនកម្មករ កម្មការិនី ផ្ទុះការតវ៉ាទាមទាំង ០២ចំណុចខាងលើ លោក ម៉ម ពោន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង ដឹកនាំក្រុមការងារបានចុះធ្វើការសម្របសម្រួល  ចរចាគ្នារវាងតំណាងកម្មករជាមួយភាគីរោងច្រកដោយសន្តិវិធី។ 
សម្រាប់ការដោះស្រាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ ភាគីថៅកែរោងចក្រ និងកម្មករ កម្មការិនី បានសះជា និងបានឯកភាពគ្នាដោយភាគីរោងចក្រផ្តល់ប្រាក់អត្ថប្រយោជន៍ ១ដុល្លារ ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារ និងរយៈពេលព្យួរការងារ គឺក្រុមហ៊ុនអនុវត្តន៍តាមភាពជាក់ស្តែង។
ក្រោយពីមានការសម្របសម្រួលពីមន្ត្រី នៃមន្ទីរការងារខេត្ត ភាគីកម្មករ និងនិយោជិតយល់ព្រមបញ្ចប់ការតវ៉ា (សះជា) ថានឹងចូលធ្វើការវិញ នៅថ្ងៃទី០២ ខែមិថុនា ប៉ុន្តែបងប្អូនកម្មករ កម្មករិនី មិនព្រមចូលធ្វើការងារទេ បន្តធ្វើការតវ៉ាដដែល ខណៈពេលអាជ្ញាធរ និងមន្ត្រីជំនាញព្យាយាមដើម្បីសម្របសម្រួលសារជាថ្មី។
តាមការបញ្ជាក់របស់អាជ្ញាធរខេត្តស្វាយរៀង បានឱ្យដឹងថា បន្ទាប់ពីការចរចារ និងសម្របសម្រួល នៅថ្ងៃទី០២ ខែមិថុន ឆ្នាំ២០២៣ ករណីតវ៉ារបស់កម្មករ កម្មការិនី និងភាគីរោងចក្រ បានបញ្ចប់ការតវ៉ាដោយឯកភាព គឺទទួលបានប្រាក់ឧប្ថម្ភក្នុងអំឡុងពេលព្យួរការងារ ៥០% និងការព្យួរកាងារតាមស្ថានភាពជាក់ស្តែង៕

Tags

Comment