• Today: December 03, 2024

ខេត្តកំពត មានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះបានបើកដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត


(កំពត) នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៣នេះលោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានប្រាប់ឲ្យដឹងថា  ការបើកដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រនីតិកាលទី ៧នេះ គណបក្សនយោបាយចំនួន ៥ បានធ្វើសកម្មភាព។


ប៉ុន្តែមានតែគណបក្សប្រជាជនមួយតែប៉ុណ្ណោះដែលបានរៀបចំក្បួនដង្ហែទ្រង់ទ្រាយធំ។
លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានប្រាប់ឲ្យដឹងថា ថ្ងៃនៃដំបូងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧  ឆ្នាំ២០២៣ បានសង្កេតឃើញមានគណបក្សនយោបាយមានចំនួន ៥ នៅក្នុងចំណោម១២គណបក្សនយោបាយឈរឈ្មោះនៅខេត្តកំពត បានធ្វើសកម្មភាព ក្នុងនោះគណបក្សនយោបាយ ៤ ធ្វើសកម្មភាពនៅតាមទីស្នាក់ការគណបក្សរបស់ខ្លួន។
ដោយឡែកគណបក្សប្រជាជនកម្ពុជាបានរៀបចំក្បួនដង្ហែយ៉ាងធំ ដោយមានការប្រមូលផ្ដុំថ្នាក់ដឹកនាំសមាជិកសមាជិកានិងប្រជាពលរដ្ឋអ្នកគាំទ្រ ជួបជុំនៅបរិវេណរង្វង់មូលទុរេននៃក្រុងកំពតខេត្តកំពត។ 
លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា ក្បួនដង្ហែររបស់គណបក្សប្រជាជនកម្ពុជាមានប្រវែងប្រមាណជាជិត២០ គីឡូម៉ែត្រ (ក្បាលដង្ហែរក្បួននៅចំណុចលោកយាយម៉ៅផ្លូវជាតិលេខ៣  កន្ទុយក្បួននៅក្រុងកំពត) ដែលមានចំនួនអ្នកចូលរួមសរុបជាង  ២ ម៉ឺននាក់ ។
លោកប្រធាន គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានបញ្ជាក់ដែរថា សកម្មភាពរបស់គណបក្សនយោបាយ ក្នុងថ្ងៃឃោសនាដំបូង គិតត្រឹមព្រឹកថ្ងៃទី១  ខែកក្កដានេះ មានសភាពល្អប្រសើរ មិនមានអ្វីគួរឲ្យគាត់សម្គាល់នោះទេ។
ប៉ុន្តែមានការរំខានដោយសារអាកាសធាតុ ព្រោះមានភ្លៀងធ្លាក់ និងរលឹមស្ទើរទូទាំងខេត្តបណ្ដាលឱ្យអ្នកគាំទ្រក្បួនដង្ហែជិះម៉ូតូមាបការលំបាក។ តែយ៉ាងណាក៏ដោយ ក្បួនដង្ហែរបស់គណបក្សប្រជាជននៅតែដំណើរការទៅមុខ ក្នុងបរិយាកាសសប្បាយរីករាយ និងមានអ្នកគាំទ្រច្រើនចាំទទួលក្បួនតាមដងផ្លូវ។
ប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាបាត់បង្ហាញការគាំទ្រ បានលើកឡើងថា តាំងពីដើមរហូតមកដល់ពេលនេះ ពួកគាត់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូត ព្រោះគណបក្សប្រជាជន ធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជន នៅជាមួយប្រជាជន មិនដែលបោះបង់ប្រជាជនគ្រប់កាលៈទេសៈទាំងអស់។
បើតាមប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាថ្ងៃនេះ ចេញដំណើរពីបរិវេណរង្វង់មូលធុរេនក្រុងកំពត កាត់ទងទង់ថ្មី  ស្រុកឈូក ដល់ព្រំប្រទល់ជាមួយខេត្តតាកែវ (បែកគូស) រួចបទទៅស្រុកអង្គរជ័យបន្ទាយមាសនិងកំពង់ត្រាច។ 


Tags

Comment