• Today: November 21, 2024

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យកីឡាករ Thiago teixeira ចូលជួបសំណេះសំណាល និងផ្តល់ថវិកាឧបត្ថម្ភ ១ ០០០ដុល្លារ ជាការលើកទឹកចិត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព៍ត៌មាន បានអនុញ្ញាតឱ្យកីឡាករ Thiago teixeira ជួបសំណេះសំណាល និងប្រគល់ថវិកាឧបត្ថម្ភលើកទឹកចិត្តដែលកីឡាករបរទេសរូបនេះស្រឡាញ់គុនខ្មែរ បានជួយផ្សព្វផ្សាយដល់ឆាកអន្តរជាតិបានស្គាល់ នៅទីស្តីការក្រសួង។

សូមរំឭកថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា «ឃើញគេមិនឱ្យលុយអ្នកប្រដាលកីឡាករ Thiago teixeira សញ្ជាតិប្រេស៊ីល ព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះ មានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង»។

សូមបញ្ជាក់ថា ការចូលជួបសំណេះសំណាល របស់កីឡាករ Thiago Teixeira សញ្ជាតិប្រេស៊ី  មានវត្តមានលោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ និងសូមគោរពជូនពរបវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ មានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ សេចក្តីសុខសុភមង្គលគ្រប់ទិវារាត្រី និងសូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

Tags

Comment