ខេត្តប៉ៃលិន÷ នៅវេលាម៉ោង ១៤ និង ០០ នាទីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលរដ្ធបាលស្ទឹងកាច់បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ធចំនួន ២១ នាក់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ( បោកលុយកូនតុងទីន ) ករណីនេះ នៅចំណុច ក្នុងផ្សារតាប៉ាចស្ថិតនៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន ។ មកដល់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៣ មិនលឺដំណឹងមេតុងទីនសោះ,មេតុងទីនដែលបោកកូនតុងទីន ឈ្មោះ សួ ម៉ាឌីណា ភេទ ស្រី អាយុ ២៨ ឆ្នាំ រស់នៅ ភូមិ ផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ( រត់គេចខ្លួន ) ។
បើតាមប្រភពពីកូនតុងទីនជាច្រើនបានបន្តថា÷រឿងរ៉ាវហេតុ:ការនេះមេតុងទីនបោក ឈ្មោះ សួ ម៉ាឌីណា ដែលជាមេតុងទីន ដោយកាលពីមុនពេលចូលឆ្នាំមេតុងទីន បានដើរប្រមូលលុយពីកូនតុងទីនទាំងអស់ ហើយក៏បានប្រាប់កូនតុងទីនថាទៅលេងស្រុកកំណើតនៅពេលចូលឆ្នាំចំនួនបីបួនថ្ងៃ នៅពេលចូលឆ្នាំរួច មិនឃើញមេទុងទីនត្រឡប់មកវិញនោះទេហើយបានរួសរើតូបលក់អីវ៉ាន់ផ្លាស់ប្ដូរទីលំនៅ បិទលេខទូរសព្ទ ប្លុកហ្វេសប៊ុកចោលទាំងអស់ដែលជាកូនតុងទីន លុះមកដល់ពេលបច្ចុប្បន្នមានកូនតុងទីនចំនួន ២១ នាក់ និងសរុបជាទឹកប្រាក់ចំនួន ១១៩,៧១០ ដុល្លារអាមេរិក ប្រជាពលរដ្ធបានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់។
បច្ចុប្បន្ន : កម្លាំងផែននគរបាលយុត្តិធម៌ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់កំពុងស្រាវជ្រាវតាមរកមុខសញ្ញានឹងអនុវត្តតាមនីតិវីធីផ្លូវច្បាប់ ។
Comment