• Today: November 21, 2024

លោក ផុស សុវណ្ណ៖ អ្នកសារព័ត៌មាន ត្រូវចូលរួមរក្សារប្រយោជន៍ និងកិត្យានុភាពជាតិ និងប្រទេស និងក្នុងតំបន់

 

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៍មាន បានលើកឡើងថា ត្រូវចូលរួមរក្សារប្រយោជន៍ និងកិត្យានុភាពជាតិ និងប្រទេស និងក្នុងតំបន់។ 

លោកបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងវិធីវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាអ្នកសារព័ត៍មានមកពីខេត្តជាប់ព្រំដែនវៀតណាម មកកាន់ខេត្តកំពត កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣។ 

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៍មាន និងសោទស្សន៍ នៃក្រសួងព័ត៌មាន បានលើកថា សម័យបច្ចុប្បន្នអ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយបង្ហាញអំពីសត្តានុពល សមិទ្ធិផលនៅក្នុងភូមិ-ឃុំ ឬខេត្តមួយ ហើយអ្នកព័ត៌មានមិនគួរមានចរិតសរសរព័ត៌មានលក្ខណៈជាន់ពន្លិចនោះឡើយ អ្នកសារព័ត៌មានត្រូវស្វែងរកប្រភពឱ្យបានគ្រប់គ្រាន់ដើម្បីថ្លឹងថ្លែងមុនផ្សព្វផ្សាយជាសាធារណៈ។

លោក ផុស សុវណ្ណ បានលើកឡើងទៀតថា នាបច្ចុប្បន្ននេះ អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការបំផុសបង្ហាញពីទិដ្ឋភាពអន្តរសញ្ញាណរបស់តំបន់ ឬសង្គមមួយ។ ដូច្នេះអ្នកសារព័ត៌មានត្រូវគិតថ្លឹងថ្លៃដល់ប្រយោជន៍និងកីឡានុភាពជាតិ និងប្រទេសនៅក្នុងតំបន់ផងបើយើងមុននឹងសសេរផ្សាយជាពិសេសនោះត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ។

លោក ផុស សុវណ្ណ បានលើកឡើងបញ្ជាក់ទៀតថា អ្នកសារព័ត៌មាន មិនត្រឹមតែអាចថែរក្សាប្រយោជន៍ និងកិត្យានុភាពមូលដ្ឋានភូមិ-ឃុំ ស្រុក-ក្រុង ខេត្ត ឬប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ អ្នកសារព័ត៌មានថែមទាំងអាចចូលរួមគិតគូរដល់ប្រយោជន៍មនុស្សជាតិទូទៅ និងប្រទេសនៅក្នុងតំបន់ផងដែរ តាមរយៈការផ្សព្វផ្សាយរឿង និងព័ត៌មានដែលត្រឹមត្រូវ។ 

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្ដាល និងទស្សនកិច្ចសិក្សាជូនអ្នកសារព័ត៌មានក្នុងស្រុកមកពីខេត្តជាប់ព្រំដែនវៀតណាម មកកាន់ខេត្តកំពត ត្រូវបានរៀបចំឡើងក្រោមគម្រោងរបស់មូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានបន្ថែម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល៕

Tags

Comment