• Today: November 21, 2024

ព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំ២០២៣ រៀបចំឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តនៅរង្វង់មូលទុរេនកំពត

កំពត៖ នារសៀលថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើការព្រឹត្តិការណ៍កំពតសង្ក្រាន្តបុណ្យចូលឆ្នាំថ្មី២០២៣ ឱ្យដំណើរការនៅតាមគោលដៅទេសចរក្នុងក្រុងកំពត ដើ​ម្បី​បង្ក​ភាពសប្បាយ​រីករាយ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ​ រយៈពេល ០៣ថ្ងៃ ចាប់ផ្តើមពីរសៀលថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៣។

ជាក់ស្ដែង នៅរង្វង់មូលទុរេនកំពត និងនៅតាមបណ្តោយមាត់ព្រែកកំពត ក្រុង​កំពត ខេត្តកំពត បានចាប់ផ្តើមលេងកម្សាន្តដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានលេងកម្សាន្តសប្បាយៗនៅរង្វង់មូលទុរេនកំពត និងនៅតាមបណ្តោយមាត់ព្រែកក្នុងក្រុងកំពតខេត្តកំពតតែម្តង។

រដ្ឋបាលខេត្តកំពត និងបានរៀបចំវេចនំកំពតសង្កាន្តភូមិនំខ្មែរ ថែវប្បធម៌ នំខ្មែរ១០មុខដាក់តាំងបង្ហាញលក់ក្នុងពីធីតាំងពិពណ៌តម្លៃទាបរយៈពេល ០៣ថ្ងៃ ក្នុងព្រឹត្តិការណ៍កំពតសង្ក្រាន្តបុណ្យចូលឆ្នាំថ្មី២០២៣ ដើម្បីឲ្យក្នុងកម្មវិធីសប្បាយៗឲ្យបានច្រើនក្នុងខេត្តកំពតយើង ជាពិសេស​នោះ រក្សា​នូវ ល្បែង​របាំ ប្រជាប្រិយ​វប្បធម៌ខ្មែរ ដើម្បីបានកម្សាន្ត បានច្រើនឱ្យដឹងពីទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។

លោកនាយករដ្ឋបាលខេត្តកំពត លើកឡើងថាសម្រាប់កំពតសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាន​រៀបចំព្រឹត្តិការណ៍នេះឲ្យ​ប្លែក​ជាង​រាល់​ឆ្នាំ និង​អំពាវនាវ​ដល់​បងប្អូនប្រជាពលរដ្ឋ យុវជន​យុវតី​ ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមសប្បាយ រាំលេង​កម្សាន្ត​ឲ្យ​បាន​ច្រើ​ននៅតាមរមណីយដ្ឋាននានារយៈពេល ចំនួន០៣ថ្ងៃពីព្រោះខេត្តកំពតជាតំបន់ខ្យល់អាកាសធម្មជាតិត្រជាក់នៃភូមិសាស្ត្រខេត្តកំពត។

ក្ក្នុងនោះដែរគណៈគ្រប់គ្រងរបស់ រដ្ឋបាលខេត្តកំពត ក៏បានឱ្យបងប្អូនពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលរួមលេងល្បែងប្រជាប្រិយវប្បធម៌ខ្មែរជាច្រើន ដើម្បីបង្កឱ្យមានភាពលេងកម្សាន្តសប្បាយរីករាយ និង​អភិរក្ស​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​ផង​ដូចជា ទាញ​ព្រ័ត្រ វាយក្អម ស្តេចចង់ បោះ​អង្គញ់ ចាប់កូនខ្លែង រាំ​លេង​កម្សាន្ត និង​កម្មវិធី​សប្បាយៗ​ជា​ច្រើ​ន​ទៀត ធ្វធ្វើយ៉ាងណាឲ្យប្លែកៗ និង​ល្អ​ជាង​ឆ្នាំមុនៗ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តកំពត ក៏​ពង្រឹង​ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានយ៉ាងល្អក្នុងឱកាសនោះផងដែរ៕

Tags

Comment