កែប៖ កម្លាំងសមត្ថកិច្ចចម្រុះប៉េអឹម និងមន្ត្រីគយកំពត-កែប ឆ្មក់បង្ក្រាបសាច់គោបង្កកដែលក្រុមឈ្មួញនាំចូលដោយគ្មានច្បាប់ តាមទូកច្រកសមុទ្រ ត្រូវបានបង្ក្រាប និងរឹមអូសបានសាច់គោជាង ៣០០គីឡូក្រាម ឃាត់រថយន្តសាំយ៉ុង ចំនួន ០១គ្រឿង និងទូកដឹកបទល្មើស ចំនូន ០២គ្រឿង បើករត់ចូលផ្ទៃសមុទ្រវិញបាត់ស្រមោល។
សកម្មភាពបង្ក្រាបសាច់ គោ បង្កក ដែលនាំចូលតាមទូកមកពី វៀតណាម តាម ដែនសមុទ្រ ត្រូវ បាន កង រាជ អាវុធហត្ថ ខេត្ត កែប សហការជាមមន្ត្រី គយ កំពត កែប ធ្វើការ បង្ក្រាប នៅវេលា ម៉ោង ០២ រំលង អធ្រាត្រ ឈានចូលថ្ងៃ ទី ២៩ ខែសីហា ឆ្នាំ ២០២៣ នៅ ចំណុចឆ្នេរសមុទ្រ ភូមិ កំពីង ឃុំ អង្កោល ស្រុក ដំណាក់ ចង្អើរ ខេត្ត កែប។
មន្ត្រី កងរាជអាវុធហត្ថ ខេត្ត កែប បាន ឲ្យ ដឹង ថា សាច់ គោ បង្កក នាំ វៀតណាម តាម ផ្លូវ សមុទ្រ នោះ គឺ មាន ទម្ងន់ជាង ៣០០ គីឡូក្រាម និង ទូក ចំនួន ០២ គ្រឿង ដែលដឹកសាច់គោ បាន បើក កេ ច ចូល ទៅ សមុទ្រ វិញ និង រថយន្ត សាំ យ៉ុ ង ០១គ្រឿង ត្រូវ បាន ចាប់ ទុក ផង ដែរ។
លោក ផឹង បូ រិ ន ប្រធាន មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត កែប បាប់កាសែតនៅសៀល ថ្ងៃ ទី ២៩ ខែសីហា ឆ្នាំ២០១៣ នេះ ថា កងកំលាំង រាជ អាវុធហត្ថ ខេត្ត កែប និង មន្ត្រី គយ ប្រចាំកំពត -កែប អ្នកចាប់ សាច់ គោ បង្កក ទាំង អស់នោះ ហើយ មន្ត្រី ជំនាញនៃ មន្ទីរ កសិកម្ម ខេត្ត គ្រាន់តែចូលរួម ធ្វើការ ពិនិត្យ ប៉ុណ្ណោះ។
បច្ចុប្បន្ន សាច់ គោ ដែល រឹបអូស បាន មក ពី ឈ្មួញ ដឹក ពី វៀតណាម តាម ផ្លូវ សមុទ្រ នោះ ត្រូវ បាន គយ យក ទៅ រក្សា ទុក នៅ សាខា គយ និង រដ្ឋាករ ខេត្តកំពត ចាត់ការ ទៅ តាម និ តិ វិធី នៃ ច្បាប់៕
Comment