ខេត្តព្រះសីហនុ ៖នេះជាប្រសាសន៍លើកឡើងរបស់លោកសាយ សំអាល់ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន៨ គឺឃុំអូរឧកញ៉ាហេង ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្តូងថ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។
លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមិនត្រូវការភាពជ្រុល និយមពីក្រុមណាមួយ ដែលនាំឲ្យបាត់បង់លទ្ធិប្រជា ធិបតេយ្យនៅកម្ពុជានោះទេ ។ ការដែលបំផុសមិនឲ្យទៅចូលរួមបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត គឺឲ្យប្រជា ពលរដ្ឋបោះបង់សិទ្ធិក្នុងការបញ្ចេញមតិ ក្នុងការជ្រើស រើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ។
ក្នុងឱកាសជួបសំណេះសំណាលលោកសាយ សំអាល់ សូមសមាជិក-សមាជិកបក្ស បន្តជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបង្រួបបង្រួមផ្សះផ្សារជាតិ បញ្ចប់សង្គ្រាមស្វែងរកសុខសន្តិភាព ស្ថេរភាព ជូនប្រទេសនិងប្រជាជនលម្ពុជាទាំងមូល និងនាំមកនូវការអភិវឌ្ឍរីកចម្រើនរហូត មក ដល់ពេលបច្ចុប្បន្ន ធានានិរន្តរភាពរដ្ឋបាលសាធារណៈ ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់សង្គមជាតិ លើក កម្ពស់ស្មារតីសាមគ្គីឯកភាពជាតិ និងការពារស្ថិរភាពនយោបាយ ដោយត្រូវលប់បំបាត់ចោលជាអចិន្ត្រៃយ៍នូវនយោបាយជ្រុលនិយមគ្រប់ទម្រង់ចេញពីសង្គមជាតិ គឺជាកត្តាចាំបាច់ដើម្បីកម្ពុជាអាចបន្តដំណើរនៅលើមាគ៌ាឆ្ពោះទៅរកអនាគតបវររុងរឿង ហើយត្រូវបន្តអភិវឌ្ឍសមត្ថភាព និងការធ្វើទំនើបកម្មកងកម្លាំងគ្រប់ប្រភេទ ដើម្បីពង្រឹងតួនាទីស្នូលក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ របបរាជានិយម លទ្ធិ ប្រជាធិបតេយ្យ ព្រមទាំងឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ។
លោក សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ និងវាយតម្លៃខ្ពស់ ដល់សមាជិក-សមាជិកា គណ បក្សប្រជាជនកម្ពុជា ដែលបានខិតខំយកអស់ កម្លាំង កាយ-ចិត្ត ក្នុងការអនុវត្តគោលនយោបាយរបស់គណ បក្សបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ហើយភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការគាំទ្ររបស់សមាជិក-សមាជិកា ។
លោកសាយ សំអាល់ មានប្រសាសន៍លើកទឹកចិត្ត សូមសមាជិក-សមាជិកា ទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះបេសកកម្មរបស់ខ្លួន ព្រោះថាគណ បក្ស ប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ មានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ដោយបានតម្កល់ផល ប្រយោជន៍ជាតិ និងប្រជាជនជាធំ ធ្វើយ៉ាងណានាំមកនូវសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការអប់រំ និងកីឡា»។
ជាមួយគ្នានេះលោកប្រធានក្រុមការងារបានគូសបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុបាននឹងកំពុងប្រែក្លាយមុខ មាត់ថ្មី ជាប៉ូលសេដ្ឋកិច្ចទី២បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានទាក់ទាញវិនិយោគិនមកបណ្តាក់ទុកជាបន្ត បន្ទាប់ ពិសេសជាខេត្តមួយដែលបានរកចំណូលយ៉ាង ច្រើនដល់ការអភិវឌ្ឍប្រទេសជាតិ ដូច្នេះប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានឲ្យគ្រប់ផ្នែកជំនាញនិងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាគូសវាសផ្នែកសេដ្ឋកិច្ចណាមួយនៅក្នុងខេត្តកំពង់សោម ទាក់ទាញវិនិយោគបរទេសបន្ថែមទៀត ដើម្បីប្រែក្លាយខេត្តមួយនេះឲ្យកាន់តែមានការរីកចម្រើន និងជាខេត្តសេដ្ឋកិច្ច ៕
Comment