ភ្នំពេញ៖ឈាមស្រែក ស្បែកហៅ ..! ចាប់ជនដៃដល់ ចាក់ សម្លាប់ បុរសជាឪពុករបស់នារីម្នាក់ បន្ទាប់ពីមានហិង្សាជាមួយគ្នា កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ១៨ និង ០០ នាទី នៅចំណុច ផ្លូវបេតុង ភូមិ ព្រៃព្រីងខាងជើង១ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី មនុស្សឃាត (យកកាំបិតចាក់បណ្តាលអោយស្លាប់)។
បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ុន វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ រួចក៏ជិះ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JC-4317 គេចខ្លួនបាត់ ។
ក្រោយពីកើតហេតុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ការិយាល័យកម្រិតធ្ងន់ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលស្រុកមេសាង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅនាយកដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
សូមបញ្ជាក់ថា៖ ឃាតកត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះម្តាយជនសង្ស័យ ស្ថិតក្នុង ភូមិឫស្សីស្បាត ឃុំព្រៃខ្នេះ ស្រុកមេសាង ខេត្តព្រៃវែង៕
Comment