(កំពត)នាថ្ងៃទី ១៩ ខែ ខែសីហា ឆ្នាំ២០២៣លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិល កំពត-កែប បានប្រាប់ឲ្យដឹងថា កម្ពុជានឹង នាំចេញអំបិលកំពត-កែប ដែលជា មុខទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ(GI) ចំនួន៣ប្រភេទទៅទីផ្សារអន្តរជាតិជាលើកដំបូងនៅចុងឆ្នាំ២០២៣នេះ។
នៅក្នុងជំហ៊ានដំបូងនេះនាំទៅសាធារណរដ្ឋឆែក និងសហរដ្ឋអាមេរិក ហើយជំហ៊ានបន្ទាប់រំពឹងថា នឹងអាចនាំចេញទៅបារាំង ជប៉ុន ស្វីស និងអង់គ្លេសផងដែរ។
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែបប្រាប់ឲ្យដឹងថា បន្ទាប់ពីផលិតផលអំបិលកំពត-កែបត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រ (GI)លោកប្រធានបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារសមាគមបានធ្វើកិច្ចការជាច្រើនទាក់ទងនឹងការផ្សព្វផ្សាយពីនីតិវិធីបង្កបង្កើនផល ការរៀបចំបរិស្ថានអនាម័យនៅស្រែអំបិល គុណភាពអំបិល និងការវេចខ្ចប់ជាដើម ដើម្បីជំរុញការនាំចេញអំបិលទៅទីផ្សារអន្តរជាតិ។
លោកបានបញ្ជាក់ថាក្នុងជំហ៊ានដំបូង អំបិល (GI) កំពត-កែប ៣ប្រភេទមានអំបិលគ្រួស អំបិលម៉ត់ និងផ្កាអំបិល រង្វង់២០តោននឹងត្រូវនាំចេញទៅកាន់សាធារណរដ្ឋឆែក ចំណែកអំបិលក្រហម ម្សៅអំបិល និងអំបិលស្លឹក ត្រូវបានដាក់សាកល្បងទៅកាន់ទីផ្សាអាមេរិក។
លោកបានលើឡើងបន្តថា សមគមរំពឹងនៅឆ្នាំបន្តបន្ទាប់ អំបិល (GI) កម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារបារាំង ជប៉ុន ស្វីស និងអង់គ្លេសផងដែរ។
លោក ប៊ុន ណារិន ប្រធានសមាគមក៏បានឱ្យដឹងដែរថា ដោយសារផលិតផលអំបិល(GI) បានពិបាកក្នុងការផលិត ព្រោះមានការសម្រិតសម្រាំងលើគុណភាព បរិស្ថានអនាម័យស្រែអំបិល រួមទាំងការវេចខ្ចប់ផងដែរនោះ សមាគមតម្រូវឲ្យអ្នកផលិតត្រូវលក់អំបិល(GI) ក្នុងតម្លៃខ្ពស់ជាងអំបិលធម្មតាពី៥០ ទៅ១០០% ដោយសមាគមនឹងខិតខំស្វែងរកទីផ្សារជូន ប៉ុន្តែក្នុងករណីអ្នកផលិតចង់លក់អំបិល (GI) ក្នុងតម្លៃធម្មតា(១៨០០០ ទៅ២៥០០០រៀល ក្នុង១បាវ ៥០គីឡូក្រាម) សមាគមស្នើសុំមិនឲ្យយកសម្បកបាវ (GI) ច្រកទេ។
ទោះជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ លោក ប៊ុន ណារិន មកដល់ថ្ងៃនេះសមគមទើបបានទទួល ពាក្យស្នើសុំចូលជាសមជិកក្រុមអ្នកផលិតអំបិល(GI)ចំនួន៥ក្រុមប៉ុណ្ណោះ ក្នុងចំណោមក្រុមអ្នកផលិតអំបិលជាង១០០ក្រុម ខណៈដែលសហគ្រាសចំនួន១ ដែលបានមកដាក់ពាក្យស្នើសុំកែច្នៃ និងវេចខ្ខប់អំបិល (GI) សមត្ថភាពកែច្នៃ និងវេចខ្ចប់អំបិលបានរង្វង់ ៥ពាន់តោនក្នុង១ឆ្នាំ។
លោក ប៊ុន ណារិន ប្រធានសមាគមរំពឹងថានឹងមានក្រុមអ្នកផលិតអំបិល និងសហគ្រាកែច្នៃ និងវេចខ្ចប់បន្តមកដាក់ពាក្យស្នើសុំបន្ថែមទៀតនាពេលខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាអាចផលិតអំបិល (GI)បានរង្វង់២ម៉ឺនតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងសម្រាប់នាំចេញ។
ប្រធានស្ដីទី មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី ស៊ឺម ណារី បានប្រាប់ឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៣នេះ ក្នុងការប្រមូលផលអំបិលបានជាង ៧ម៉ឺន ៨ពាន់តោន ហើយកន្លងទៅថ្មីៗនេះ មន្ទីរបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីការផលិតអំបិល (GI) ជាមួយក្រុមអ្នកផលិតចំនួនបីដងរួចមកហើយនោះ ដើម្បីឲ្យពួកគាត់យល់ដឹង និងចូលរួមជាសមាជិករបស់សមាគមអ្នកផលិតអំបិលផងដែរ។(សឹង រ៉ាត់)

Comment