ប៉ោយប៉ែត៖ ក្រុមក្មេងស្ទាវជនជាតិថៃ មានគ្នាចំនួន០៣នាក់ បានទាញកាំបិតប៉័ងតោដេញកាប់ជនជាតិបណ្តាលឱ្យរងរបួស០២នាក់ធ្ងន់ ដើម្បីជំរះបញ្ជីរចាស់បង្កភាពភ្ញាកផ្អើលក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថចុះអន្តរាគមន៍បង្ក្រាបភ្លាមៗដោយឃាត់ខ្លួនជនបង្កជនជាតិថៃទាំងអស់ដើម្បីចាត់ការតាមផ្លូវច្បាប់។
នៅ
ជនសង្ស័យជនជាតិថៃទាំង០៣នាក់ បានសារភាពថា «ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើក្រុមជនជាតិចិនប្រាកដមែនដោយសារធ្លាប់មានទំនាស់គ្នានាពេលកន្លងមកទើបឃើញឱកាសល្អជំរះបញ្ជីរចាស់ចេញតែម្តង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាបមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្រោមការការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕
Comment