ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងរៀបចំ “ពិព័រណ៍កេសរកូល" ដើម្បីអបអរសាទរ វេទិកាកេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅមគ្គទេស ស្តីពី បន្លែនៅ ប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងរបស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ។
"ពិព័រណ៍កេសរកូល" នឹងប្រារព្ធឡើងនៅថ្ងៃសុក្រ ២រោច ដល់ថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon រាជធានីភ្នំពេញ នាពេលខាងមកនេះ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព (ក.ជអ.) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញការជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ក្រសួងបរិស្ថាន បានឲ្យដឹងថា ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១- លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធាន ធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ។
២- ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសគឺការកសាងបណ្តាញអ្នកស្រឡាញ់ប្រភេទកេសរកូលព្រៃដើម្បីចូលរួម និងគាំទ្រដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា។
៣- ផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា។
៤- ផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃកេសរកូលព្រៃ រុក្ខជាតិគ្រឿងទេស បន្លែ និងផ្លែឈើ ដែលមានវត្តមាននៅកម្ពុជា។
ពិព័រណ៍នេះក៏មានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ រុក្ខជាតិកម្រ រុក្ខជាតិលម្អ ផលិតផលធម្មជាតិជាច្រើនប្រភេទ ក៏ដូចជាមានការបង្ហាញម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល ការសម្តែង ល្ខោនស្បែកតូច និងការប្រគុំតន្ត្រីក្រុមតូច ដែលអនុញ្ញាតឱ្យភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត និងសាធារណជន អាចចូលទស្សនាដោយសេរី នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៧និង០០នាទី ដល់ម៉ោង ២១និង០០នាទី ថ្ងៃទី០៨ និងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩និង០០នាទីព្រឹក ដល់ម៉ោង ២១និង០០នាទី។
ក្រសួងបរិស្ថាន បានអំពាវនាវដល់សាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមក្នុងកម្មវិធីនេះ តាមការគួរ៕

Comment