• Today: November 21, 2024

ពិធីសំណេះសំណាល ជាមួយប្រតិភូកាយឫទ្ធិ ត្រៀមចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ (25th World Scout Jamboree) នៅសាធារណៈរដ្ឋកូរ៉េ


ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ម្សិលមុិញ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាឧត្តមទីប្រឹក្សានៃកាយឫទ្ធិជាតិកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយប្រតិភូកាយឫទិ្ធជាតិកម្ពុជាចំនួន៤៧នាក់ ស្រី២៣នាក់ មកពីរាជធានីភ្នំពេញ១៩នាក់ កំពង់ចាម១៨នាក់ កណ្តាល០៨នាក់ កំពង់ធំ ០១នាក់ និងខេត្តព្រៃវែង០១នាក់ ដែលត្រូវចូលរួមកម្មវិធីបោះជំរំកាយឫទិ្ធពិភពលោកលើកទី២៥ (25th World Scout Jamboree) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េ។
នាឱកាសនេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ និងអនុប្រធានកាយឫទិ្ធជាតិកម្ពុជា បានធើ្វសេចក្តីរាយការណ៍ដោយសង្ខេបអំពីប្រវត្តិសាវតា និងដំណើរការរៀបចំការបោះជំរំកាយឫទិ្ធពិភពលោក ព្រមទាំងការត្រៀមលក្ខណៈរបស់ប្រតិភូកាយឫទិ្ធទាំងអស់ មុនចេញដំណើរទៅសាធារណរដ្ឋកូរ៉េ។ 
លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់ពុទ្ធិបន្ថែមលើចលនាកាយឫទិ្ធពិភពលោក និងចែករំលែកនូវអនុសាសន៍ល្អដល់ក្មួយៗកាយឫទិ្ធទាំងអស់ ត្រូវចេះមានសាមគ្គីភាព ពាំនាំវប្បធម៌កម្ពុជាដល់មិត្តភក្តិបរទេស ចាំស្តាប់បង្គាប់គ្រូដឹកនាំ បង្កើតបណ្តាញទំនាក់ទំនង និងសិក្សាជំនាញថ្មីៗពីការរៀបចំជំរំ និងបំណិនកាយឫទិ្ធកម្មផ្សេងៗ។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត បានផ្តល់ថវិការបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភជាប្រាក់ហោប៉ៅដល់ក្មួយៗប្រតិភូកាយឫទិ្ធ ទាំង៤៧រូប ៕

Tags

Comment