ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀនម្នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣នេះ។
លោកអធិការក្រុងប៉ោយប៉ែត សៅ សារឿន មានប្រសាសន៍ថា: នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះល្បាតនៅក្នុងភូមិសាស្រ្តដល់ចំណុចម្តុំកាស៊ីណូ(ទីហាវ)ដែលស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ភ្លាមៗនោះកម្លាំងបានជួបមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ ណូត បារាំង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ រួចក៏បានសុំធ្វើការត្រួតពិនិត្យរកឃើញសម្ភារៈនិងវត្ថុតាង រួមមាន ៖
១.ម្សៅក្រាម ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន៣៣កូនថង់។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)សង្ស័យជាសារធាតុញៀនចំនួន២៣៥គ្រាប់។
៣.ទូរស័ព្ទដៃ អិនចុចពិល ០១គ្រឿង។
៤.កាបូបដៃខ្មៅមួយ។
៥.បំពង់សំរាប់ចូកគ្រឿងញៀនមួយ។
លោកអធិការបញ្ជាក់ថាៈបន្ទាប់មកកម្លាំងយើងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
ក្រោយពីសួនាំកម្លាំងជំនាញសុំធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវីធីច្បាប់ ៕
Comment