• Today: November 21, 2024

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាអគ្គមេបញ្ជាកររងកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

យោងតាមអនុក្រឹត្យ ស្តីពី ការតែងតាំងមុខតំណែង នាយទាហាន របស់រាជរដ្ឋាភិបាល លេខ២៧៧ អនក្រ.តត ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ដែលទើបនឹងទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ត្រូវបានតែងតាំង ទាយទាហាន នៃកងយោធពលខេមរៈភូមិន្ទ ជួន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អត្តលេខ០៧៥៥៥៥ ជា មេបញ្ជាការរង បញ្ជាករដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្នន្ន។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មានតួនាទីជា អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ហើយពេលនេះត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្តបានតែងតាំងមុខងារបន្ថែមជាមេបញ្ជាការរង កងទ័ពជើងគោក៕

Tags

Comment