• Today: November 21, 2024

អណ្តូងទឹកមរណៈឆក់យកជីវិតយុវជនម្នាក់ ជួយសង្គោះបានម្នាក់ ព្រោះចង់ដឹងហេតុអ្វីទឹកអណ្តូងមានក្លឹនស្អុយ?

កំពង់ធំ៖ អណ្តូងមរណៈបានឆក់យកអាយុជីវិតយុវជនម្នាក់ និងម្នាក់ទៀត ត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេលវេលា ដោយសារជនរងគ្រោះនាំគ្នាចុះទៅពិនិត្យមើលទឹកក្នុងអណ្តូងថា មកពីមូលហេតុអ្វីជាមានក្លឹនស្អុយខុសធម្មតាម។

ករណីមនុស្សស្លាប់ក្នុងអណ្តូងនេះ កើតឡើងនៅវេលា​ម៉ោង​ ១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងវត្ត​សាសនៈ​រង្សី ហៅ​វត្ត​សំរោង ភូមិ​សំរោង ឃុំ​សាមគ្គី ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់អ្នកភូមិយ៉ាងខ្លាំង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជន​រង​គ្រោះមានឈ្មោះ មេន មី​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិ​ករ រស់នៅ​ភូមិ​-​ឃុំ​កើត ស្លាប់​ និង​ទី​ម្នាក់ទៀតឈ្មោះ សឿ​ន សៀត ភេទ​ប្រុស អាយុ​ ៣៣​ឆ្នាំ នៅ​ភូមិ​ឃុំ​-កើតហេតុ ត្រូវបានជួយសង្គ្រោះ​ទាន់ពេលវេលាបញ្ជូននៅ​កាន់មន្ទីរពេទ្យ។

តាមសាក្សីនិយាយថា មុនពេលកើតហេតុមានអ្នកភូមិម្នាក់ឈ្មោះ​ ប៊​ន ឃ្លី ភេទ​ប្រុស អាយុ​ ៤៩​ឆ្នាំ រស់នៅភូមិ​សំរោង ឃុំ​សាមគ្គី បានប្រាប់អ្នកភូមិថា អណ្តូតទឹកនៅក្នុងវត្តដែលប្រើប្រាស់ប្រចាំថ្ងៃមានក្លឹនស្អុយខុសធម្មតា ទើបជរងគ្រោះឈ្មោះ មេន មី​ត យក​ខ្សែ​ចងមាត់អណ្តូងរួចសម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្តូង និងឈ្មោះ សឿ​ន សៀត នៅ​ឈរ​ចាំ​មាត់​អណ្ដូង​ខាង​លើ។ សាក្សីបន្តទៀតថា ខណៈពេលសម្រូតចុះមិនទាន់ដល់​ទឹក​ផងបានស្រែក​ប្រាប់អ្នកនៅខាងលើថា "ដូចជាថប់ដង្ហើមខ្លាំងណាស់បានរបូតធ្លាក់ចូលទឹកអណ្តូងបាត់តែម្តង"។

ប្រភពបន្តទៀតថា ពេលនោះឈ្មោះ​ សឿ​ន សៀត បានស្រែកហៅអ្នកភូមិមកជួយហើយខ្លួនក៏បានចុះតាមក្រោយ ដើម្បីសង្គ្រោះមិត្តភក្តិ និងបានថប់ដង្ហើម​រក​សន្លប់ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ទាញ​​មកវិញបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង ។

សពជនរងគ្រោះត្រូវបានស្រង់ចេញពីអណ្តូងមរណៈ តាមការត្រួតពិនិត្យធ្វើកោលសវិច្ច័យនគរបាលសន្និដ្ឋានថា ស្លា​ប់​ដោយសារ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន​ដកដង្ហើមពេលដែលចុះក្នុងអណ្តូងតែម្តង៕

Tags

Comment