• Today: November 21, 2024

ចៅបង្កើតលួចដុតភោជនីយដ្ឋាន “ពន្លឺ ថ្មី” ហៅ តាទ្រី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាង ៥០ម៉ឺនដុល្លារ ព្រោះខឹងកាត់កាលចោល ត្រូវសមត្ថកិច្ចចាប់ខ្លូន


រតនគិរី៖ ដឹងការពិតហើយ! ករណីអគ្គិភ័យឆាបឆេះភោជនីយដ្ឋាន “ពន្លឺ ថ្មី” ហៅ តាទ្រី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាង ៥០ម៉ឺនដុល្លារ ដែលបង្កឡើងដោយចៅប្រុសបង្កើតលួចដុត ព្រោះខឹងនឹងជីតាកាត់កាលចោលមិនទទួលស្គាល់។ 


   ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌិលគិរី បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនចៅប្រុសបង្កើតដែលជាអ្នកដុតភោជនីយដ្ឋានរបស់តាបង្កើយតែម្តង។ 
   លោក តេង សាវុធ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះភោជនីយដ្ឋាន “ពន្លឺ ថ្មី” មានទីតាំងស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង 
   កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាចៅប្រុសម្ចាស់ទីតាំង ពាក់ព័ន្ធករណីលួចដុតហាងរបស់ជីតាខ្លួន ដោយសារតែខឹងនិងជីតាកាត់កាលចោលមិនទទួលស្គាល់។ 
លោកអធិការបានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យធ្វើឡើង នៅព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ សមត្ថកិច្ចបានសាកសួរម្ចាស់ទីតាំងឈ្មោះ ងួន ចាន់ទ្រី ភេទប្រុស អាយុ ៦៥ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានបានដាក់ការសង្ស័យជាករណីគេលួចដុតមិនមែនជាករណីឆ្លងចរន្ដអគ្គិសនីនោះទេ។ 
   ក្រោយមកសមត្ថកិច្ចបានប្រើប្រាស់វិធានជំនាញបើកការស៊ើបអង្កេត និងស្រាវជ្រាវទើបឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ ងួន លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជាចៅបង្កើតរបស់ម្ចាស់ទីតាំង ដើម្បីធ្វើការសាកសួរតាមនិតិវិធី។ នៅចំពោះមុខកម្លាំងមានសមត្ថកិច្ចជនសង្ស័យបានសារភាពថា “ខ្លួនពិតជាអ្នកធ្វើសកម្មភាពលួចដុតភោជនីយដ្ឋានជីតារបស់ខ្លួនពិតប្រាកដមែន ដោយសារខឹងជីតាកាត់កាលចោល”។ 
   គួរជម្រាបថា នៅវេលាម៉ោង ១១និង៣០យប់រំលងអធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ មានករណីឆេះភោជនីយដ្ឋាន “ពន្លឺ ថ្មី” ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ឆេះអស់ខូចខាតទ្រព្យសម្បត្តិប្រមាណជាង ៥០ម៉ឺនដុល្លារ។ 
   តាមការបញ្ជាក់ពីម្ចាស់ហាងឈ្មោះ ងួន ចាន់ទ្រី បានឲ្យដឹងថា មុនពេលកើតហេតុ ទ្វារចំហៀងបានរប៉ើកស៊ុមកញ្ចក់ម្ខាង ហើយសង្ស័យលូកដៃបើកគន្លឹះទ្វារនៅខាងក្នុងចូលដោយមិនបានចាក់សោ។ ក្រោយមកក៏មានមានអណ្ដាតភ្លើងចេញពីកន្លែងធុងបាស ក្នុងនោះមានម៉ូតូ ចំនួន ០៣គ្រឿង ប៉ុន្តែបាត់ម៉ូតូរបស់លោក ០១គ្រឿងប៉ុណ្ណោះ។ 
   ក្នុងហេតុការណ៍នេះ កម្លាំងនគរបាលនៃពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានប្រើប្រាស់ឡានទឹកអស់ជា ង៤០ឡាន ទើបអាចគ្រប់គ្រងស្ថាបការណ៍បានទាំងស្រុង៕

Tags

Comment