• Today: November 21, 2024

អំណោយ លោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្ដល់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែប្រវែងសរុប១,៨៥០ម៉ែត្រជាអនុស្សាវរីយ៍ និងចំណងដៃជូន ដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក

 

ខេត្តស្វាយរៀង៖ លោក បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកអភិបាល ខេត្តស្វាយរៀងបានអញ្ជើញ បើកការដ្ឋានកសាងផ្លូវក្រាលគ្រួសក្រហម ១ខ្សែដែលមានប្រវែងសរុប១,៨៥០ម៉ែត្រដែលជាអំណោយ លោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុស្សាវរីយ៍ និងចំណងដៃជូន ដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក។
   ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកប្រធានមន្ទីរលោកអនុប្រធាន អភិវឌ្ឍន៍ ជនបទខេត្ត លោកអធិការនគរបាល ស្រុក        លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកលោកស្រី អាជ្ញាធរភូមិ ឃុំ សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋជាង២០០នាក់ផងដែរ។

    លោកបណ្ឌិត បានពាំនាំនូវកាផ្តាំផ្ញើសាកសួរសុខទុកសេចក្ដីនឹករលឹក ពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលជានិច្ចជាកាលសម្តេចកិត្តិសង្គហបណ្ឌិត និងលោក អភិបាលខេត្ត តែងត គិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋ យើងទាំងសេវាសំណូមពរ និងសេវាតម្រូវការ នេះតែម្ដង ។
   ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមគោល នយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួល បាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តស្វាយរៀង ក៏ដូចជាស្រុករមាសហែក ធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជាក់ស្តែង នៅថ្ងៃនេះ បានបើកការ បើកការដ្ឋានកសាងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែងសរុប ១,៨៥០ម៉ែត្រ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នេះក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងឃុំ ឱ្យបានកាន់តែល្អប្រសើរឡើង។
   សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ។
   ក្នុងនោះក៏អរគុណចំពោះបង ប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន ឃុំអណ្តូងត្របែក យើងនេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ នាពេលកន្លងមក ដែលនេះគឺពិតជាសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋយើងមានការជឿជាក់ថាមានតែគណបក្សប្រជាជនកម្ពុជា និងមានតែសម្ដេចតេជោ ប៉ុណ្ណោះដែលនៅកៀក រួមសុខរួមទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឃឹមថាបងប្អូននឹង បន្តបោះឆ្នោតគាំទ្រគណបក្ស ក្នុងការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដើម្បីគណបក្សបន្តឈ្នះ និងដឹកនាំ ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានរបស់យើងឲ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ។


   លោកបណ្ឌិត បានសំណូមពរដល់បងប្អូន ទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈ ដែលជា អំណោយរបស់លោក បណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកតាវ គារី ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំអណ្ដូងត្របែក ដែលទុកជាអនុស្សាវរីយ៍ និងចំណងដៃជូន ដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក។
   ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថា ការកសាងនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយ ថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ និងជាថវិកាផ្ទាល់ខ្លួនរបស់លោកបណ្ឌិត រដ្ឋមន្ត្រី ដែលគ្រោងចំណាយថវិកាសរុប ៣៨,៥៥៩.៦០ដុល្លា(សាមសិបប្រាំបីពាន់ប្រាំរយហាសិបប្រាំបួនដុល្លាអាមេរិក និងហុកសិបសេន) ម្យ៉ាងទៀតប្រជាពលរដ្ឋ ដែលនៅរស់នៅសងខាងផ្លូវកំពុង កសាងមេត្តាយោគយល់ និងអធ្យាស្រ័យព្រមទាំង ចូលរួមសហការ ជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការ គ្រោងទុក។
   ការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះយើងកសាងជាផ្លូវក្រាលក្រួស ប៉ុន្តែទៅថ្ងៃមុខ នឹងអាចប្រែក្លាយផ្លូវនេះពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលចេះតែមាន ការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិយើង ។
   ទន្ទឹមនេះ លោកបណ្ឌិត ក៏សូមសំណូមពរដល់ បងប្អូន អុំ ពូ មីង លោកតា លោកយាយ ដែលបានចូលរួមនៅទីនេះ ត្រូវស្រលាញ់ និងថែរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាព និងត្រូវធ្វើជាប្រជាពលរដ្ឋ គំរូ ក្នុងសង្គម នាពេលខាងមុខសូមបងប្អូន យើងគ្រប់គ្នាចូលរួមក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តែងឱ្យ ឃើញនូវ ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងសូមបងប្អូនអញ្ជើញទៅបោះឆ្នោតគាំទ្រដល់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងនីតិកាលបន្តបន្ទាប់ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕

Tags

Comment