• Today: December 03, 2024

ប៉េអឹមបញ្ជូនមនុស្ស ចំនួន ០៩នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ត្រូវបានបញ្ជូនទៅតុលាការខេត្តស្វាយរៀង


ស្វាយរៀង៖ មនុស្សចំនួន ០៩នាក់ ជាមុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួន ត្រូវបានបញ្ជូនទៅតុលាការខេត្តស្វាយរៀង ដើម្បីចាត់ការបន្ត។ 
    មន្ត្រីប៉េអឹមបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ចំនួន ០៩នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស។   
    ប្រភពពីប៉េអឹមបានឲ្យដឹងថា ចាប់តាំងនៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តដោយមានការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុច ផ្ទះជួល ស្ថិតនៅភូមិតាបឹប និងចំណុច មុខផ្ទះសំណាក់ ថៃអាង ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៩នាក់ រួមមាន៖ 
១- ឈ្មោះ អ៊ាន ដុល្លារ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ 
២- ឈ្មោះ ផាន់ រ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរប រអនឡាញ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 
៣- ឈ្មោះ រ៉េត សង់ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបររត់តាក់ស៊ី ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 
៤- ឈ្មោះ ឡៃ ទៀត ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 
៥- ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 
៦- ឈ្មោះ វុទ្ធី សុងលី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
៧- ឈ្មោះ ស្រឿន ស្រួច ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ អ្នកជូនភ្ញៀវ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

៨- ឈ្មោះ ទេព ផានិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ព្រូឡាន ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 
៩- ឈ្មោះ ហ្វាម អាន់ហ្វឿក ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 
     ចំពោះវត្ថុតាងដកហូត រួមមាន៖ ទូរសព្ទដៃ ចំនួន ១០គ្រឿង, រថយន្ត ចំនួន ០២គ្រឿង, ពិលឆក់ ចំនួន ០៣, ដំបងឈើ ចំនួន០១, កូនកាំបិត ចំនួន០១, ថ្នាំក្រាមសថ្លា ចំនួន ០១កញ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ 
     បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅតុលាការខេត្តស្វាយរៀងអនុវត្តតាមនីតិវិធី៕


Tags

Comment