ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ លោកបានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំបិតកាប់) បណ្ដាលឱ្យមនុស្សម្នាក់រងរបួស និងបានឃាត់ខ្លួនជនសង័្សយចំនួន០៥នាក់ នៅចំណុចវាលស្រែបឹងយាយទូច ស្ថិតក្នុងក្រុម ទី០៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកអធិការនគរបាលស្រុក បានបន្តថា ជនសង្ស័យទាំង ០៥នាក់ដែលត្រូវឃាត់ខ្លួនខាងលេីនេះរួមមាន៖
១-ឈ្មោះ សាន់ វណ្ណៈ ភេទប្រុសអាយុ៣៤ឆ្នាំរស់ នៅភូមិអូរតាគី ឃុំអូតាគី ស្រុកថ្មគោល(ជនដៃដល់ )
២-ឈ្មោះ អំ ភារ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំរស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំ បង។
៣-ឈ្មោះ សូត្រ សារឿប ភេទប្រុ ស អាយុ២៣ ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំបង។
៤-ឈ្មោះ ផៃ សុផាន់ណា ភេទប្រុ ស អាយុ២៣ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
៥-ឈ្មោះ ផៃ សុផាន់ណៃ ឣាយុ ២២ឆ្នាំ ភូមិវាលទ្រា ឃុំឣូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង(ជនដៃដល់)។
ចំណែកចាប់យកពីជនសង្ស័យរួមមាន៖
-កាំបិតចំនួន០១ដើម
-អាំងវ៉ិចទ័រឆក់ត្រីចំនួន០១ -អាគុយ៤០អំពែរចំនួន០១
-ដងឈើសំរាប់ឆក់ត្រីចំនួន០១គូរ។
សូមជម្រាបជូនថាកាលពីថ្ងៃទី ១៧ខែមេសាឆ្នាំ ២០ ២៣វេលាម៉ោង២៣និង៣០នាទីនៅចំណុចកើតហេតុជនសង័្សយខាងលេីបានប្រើប្រាស់ឧបករណ៍ឆក់ត្រីធ្វើសកម្មភាពឆក់ត្រីនៅចំណុចខាងលើខណ: ដែលធ្វើសកម្មភាពឆក់នេះបណ្តាលឱ្យផ្អើលហ្វូងទាចិញ្ចឹមដែលជនរងគ្រោះកំពុងមើលថែនៅទីនោះ។
ឃើញដូច្នេះជនរងគ្រោះស្រែកទៅកាន់អ្នកឆក់ត្រីថាចាប់ៗជាហេតុធ្វើឱ្យពួកអ្នកឆក់ត្រីភ័យផ្អើលរត់ ចេញពីទីនោះ និងបានជ្រុះកាបូបដាក់ប្រាក់នៅទីនោះផង លុះក្រោយមកពួកគេវិលមករកកាបូប ប្រាក់នោះវិញ។
ពេលបានកាបូបប្រាក់វិញហើយ ក៏ចេញទៅបាត់ លុះក្រោយមកពួកគេលើកគ្នាមកម្តងទៀតហើយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យរងរបួសចំនួន០២នាក់ មានឈ្មោះ ឆៃ កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល រងរបួសម្រាមដៃខាងឆ្វេង និងដើមកំភួនជើងក្រោមក្បាលជង្គង់ខាងស្តាំ(រងរបួសធ្ងន់)និងឈ្មោះ ឈៀង វាសនា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល រងរបួសត្រង់កែងដៃខាងឆ្វេង(របួសស្រាល)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននិងនាំមកកាន់អធិការដ្ឋាននរបាលស្រុក។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ ក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
Comment