កំពត៖ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ មានប្រជាពលរដ្ឋ រាប់ពាន់នាក់មកពីគ្រប់ទិសទី ដែលរងគ្រោះដោយចាញ់បោកក្រុមហ៊ុនដីឡូត៍ ឧកញ៉ា ជា សារ៉ន បានយកឯកសារពាក់ព័ន្ធមកដាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីទទួលបានដំណោះស្រាយ។
សូមរំឭកថា កាលពីថ្ងៃទី២២ ខែមេសា ២០២៣នាពេលថ្មីៗកន្លងទៅនេះបន្ទាប់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះទៅធ្វើការសម្របសម្រួល និងដោះស្រាយ ករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ឧកញ៉ា ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋ រាប់ពាន់គ្រួសារនៅក្នុងបរិវេណវត្តឈូក ស្ថិតនៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ក្រោយមកកម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួន ឧកញ៉ា ជា សារ៉ន ជាប្រធានក្រុមហ៊ុន ជា សារ៉ន គ្រុប និងបក្ខពួក ចំនួន០៨នាក់ទៀត មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសាកសួរ។
មកដល់ពេលនេះ មានប្រជាពលរដ្ឋរាប់ពាន់នាក់មកពីស្រុក និងឃុំនានាយកឯកសារ ដែលមានការពាក់ព័ន្ធទិញដីឡូត៍ពីក្រុមហ៊ុនលោក ជា សារ៉ន និងពលរដ្ឋខ្លះ បានដាក់លុយរាប់ម៉ឺនដុល្លារឱ្យទៅក្រុមហ៊ុន ជា សារ៉ន ទទួលបានការប្រាក់ និងប្រជាពលរដ្ឋខ្លះទៀត អត់លុយបានយកប្លង់ដីយកទៅដាក់នៅធនាគារឯកជន ហើយយកលុយមកដាក់អោយក្រុមហ៊ុន ដើម្បីទទួលបានការប្រាក់ ។
ពលរដ្ឋដែលអះអាងថា ចាញ់បោកក្រុមហ៊ុនបានកាន់ឯកសារយកមកដាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី២៣ រហូតមកដល់ថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៣ ។ប្រជាពលរដ្ឋម្នាក់ឈ្មោះឈន សកល ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិរលួស ឃុំក្រាំងស្នាយ ស្រុកឈូក បាននិយាយនៅមុខស្នងការខេត្តកំពត កាលពីព្រឹកថ្ងៃទី២៤រហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣នេះ ថា បន្ទាប់ពីមានដំណឹងថា លោកឧកញ៉ាជា សារ៉ន ត្រូវបាននគរបាលចាប់ឃាត់ខ្លួន និងក្រុមគូកននោះមានគេប្រាប់ថា បើមានឯកសារច្បាស់លាស់ជាមួយក្រុមហ៊ុនជា សារ៉ន រូតរះមកដាក់នៅស្នងការ ។ពលរដ្ឋរូបនោះបាននិយាយថា ខ្លួនបានយកប្លង់ដីទៅដាក់នៅធនាគារបានប្រាក់ ចំនួន២ម៉ឺន ២ពាន់ដុល្លារក្នុងកិច្ចសន្យាថា យកមកទិញរថយន្ត ។
ប៉ុន្តែលុយបានមកនោះ មិនបានយកទៅផ្ទះទេ បានត្រឹមតែរាប់ ហើយមានរថយន្តក្រុមហ្ន៊នជា សារ៉ន ចាំដឹកដើម្បីយកប្រាក់ទៅទិញដីឡូត៍បានចំណេញភាគហ៊ុន។ ពលរដ្ឋដដែលបាននិយាយប្រាប់ថា ខ្លួនបានទទួលលុយជាប្រាក់ការពីក្រុមហ៊ុនជា សារ៉ន ក្នុងមួយខែ៤០០ជាងដុល្លារ តែយកការប្រាក់បានពីក្រុមហ៊ុនបានត្រឹមតែ៦ខខែតែប៉ុណ្ណោះ។
ក្រោយមក ខាងក្រុមហ៊ុនជា សារ៉ន លែងអោយការប្រាក់មកគាត់ ស្រាប់ខាងអនាគារចេញមុខមកទារបំណុលពីគាត់រយៈពេល ៦ខែ
ឈ្មោះឈន សកល រស់នៅភូមិ ក្រងរលួយ ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត បានបន្តនិយាយថា យើងបានចាញ់កលល្បិចផ្ដិតមេដៃ និងធ្វើកិច្ចសន្យាជាមួយធនាគាររួចអស់ទៅហើយតាមពិតទៅខាងក្រុមហ៊ុន និងបុគ្គលិកធនាគារគេបាននិយាយត្រូវរ៉ូវគ្នាអស់ហើយ ទើបម្នាក់ៗអស់ប្លង់ដីដោយសារចាញ់បោកខាងក្រុមហ៊ុន ។
នៅការិយាល័យស្នងការនគបាលខេត្តកំពតព្រហ្មទណ្ឌកំរិតស្រាលបាននិយាយថាប្រជាពលរដ្ឋដែលបាននាំគ្នាយកឯកសារមកដាក់ស្នងការនេះ សុទ្ធតែពាក់ព័ន្ធជាមួយក្រុមហ៊ុនលោកឧកញ៉ាជា សារ៉ន ចំនួនឯកសារមិនទាន់បានដឹងនៅឡើយនោះទេ ចំព្រោះប្រជាពលរដ្ឋដែលកំពង់កាន់ឯកសារពាក់ព័ន្ធមកដាក់នៅស្នងការដ្ឋាននគរបាលខេត្តជាបណ្ដើរ៕ដោយ៖ សឹង រ៉ាត់

Comment