• Today: November 21, 2024

រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងរយះពេល ០២ថ្ងៃ


ភ្នំពេញ៖ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន បានអញ្ជើញមកដល់កម្ពុជា នៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។
   ការធ្វើទស្សនកិច្ចនេះ ស្ថិតនៅក្រោមដំណើរទស្សនកិច្ច ០៤ថ្ងៃរបស់លោក វ៉ាង យី នៅប្រទេសចំនួន ៣ ក្នុងតំបន់អាស៊ាន រួមមាន៖ សិង្ហបុរី, ម៉ាឡេស៊ី និងកម្ពុជា។ 
   ប្រមុខការទូតចិនរូបនេះ នឹងបន្តមានជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត  ហ៊ុន  ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីទើបតែងតាំងថ្មី សម្រាប់ដឹកនាំមាគារ៌កម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា៕


Tags

Comment