• Today: November 21, 2024

Update:ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនីរោងច្រក នៅស្រុកសំរោងទង រងបួសសរុបចំនួន ៥១នាក់ រងរបួសធ្ងន់ ចំនួន ០៨នាក់ ក្នុងនោះស្រ្តីមានផ្ទៃពោះ ចំនួន ០២នាក់

កំពង់ស្ពឺ៖ មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បងប្អូនកម្មករ-កម្មការិនីរោងចក្រកាត់ដេរ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅក្នុងស្រុកសំរោងទង មានអ្នករងរបួសសរុបចំនួន ៥១នាក់ ប្រុសចំនួន ១៧នាក់ របួសធ្ងន់ ចំនួន ០៨នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ចំនួន ០២នាក់ផងដែរ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ រាជធានីភ្នំពេញ។

 មន្ត្រីនគរបាលផ្នែកចរាចរណ៍ បានឱ្យដឹងទៀតថា ហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនី ខាងលើ បានកើតឡើងនៅថ្ងៃសៅរ៏ទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៥និង៥៧នាទី ស្ថិតលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 នគរបាលបានបន្តទៀតថា រថយន្ដដឹកកម្មករបង្គគ្រោះថ្នាក់ ០១គ្រឿង ម៉ាក ហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ប្រភេទទម្ងន់ ២.៥តោន បើកបរដោយឈ្មោះ គា ទីណា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ប្រភពបានបន្តថា ក្នុងរថយន្តនោះមានដឹកកម្មករ-កម្មការិនី សរុបចំនួន ៧៦នាក់ ធ្វើដំណើរមកពីទិសជើងទៅត្បូងលុះមកដល់ចំណុចផ្លូវកោងបានបត់ក៏រេចង្កូតក្រឡាប់ធ្លាក់ស្រែបណ្តាលឲ្យអ្នកជិះលើរថយន្ដរងរបួសធ្ងន់-ស្រាល ប៉ុន្តែសំណាងល្អគ្មានអ្នកបាត់បង់អាយុជីវិតនោះទេ។ 

 ប្រភពព័ត៌មានពីនគរបាល បានប្រាប់ឱ្យដឹងទៀតថា បងប្អូនកម្មករ-កម្មការិនី ដែលរងគ្រោះពួកគាត់ធ្វើការងារនៅរោងចក្រ និងសហគ្រាស នៅស្រុកអង្គស្នួល ហើយអ្នកដែលរងរបួលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនានា រួមមាន៖ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ៣២នាក់ ប្រុស ១០នាក់ ក្នុងនោះរងរបួសធ្ងន់ ចំនួន ០៥នាក់ ប្រុស ០២នាក់, បញ្ជូនទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ណា ចំនួន ០២នាក់ ប្រុស ០១នាក់ ស្រាល, បញ្ជូនទៅមន្ទីសម្រាកព្យាបាល ក្រាំងចេក ២៤ម៉ោង មានចំនយន ០៦នាក់ ប្រុស ០១នាក់ ស្រាល, មន្ទីសម្រាកព្យាបាល អ៊ុច សិដ្ឋបូ ចំនួន ០៤នាក់ ប្រុស ០៣នាក់ ស្រាលមន្ទីរសម្រាកព្យាបាល សន្តិភាព៤៤ ចំនួន ០២នាក់ ប្រុស ០១នាក់ ស្រាល និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ចំនួន ០៣នាក់ របួសធ្ងន់ ក្នុងនោះស្ត្រីមានផ្ទៃពោះ ចំនួន ០២នាក់ផងដែរ។

 មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា កម្មករ-កម្មការិនី រងរបួសសរុបចំនួន ៥១នាក់ ប្រុស ១៧នាក់ ក្នុងនោះរងរបួសធ្ងន់ ចំនួន ០៨នាក់ ប្រុស ០២នាក់ និងស្ត្រីមានផ្ទៃពោះ ចំនួន ០២នាក់។ បងប្អូនកម្មករ-កម្មការិនី ដែលរងរបួសទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងទទួលបានការសម្រាកព្យាបាលដោយមិនអស់ប្រាក់ (ប.ស.ស) ជាអ្នកចេញថ្លៃព្យាបាលទាំងអស់។

 បច្ចុប្បន្ន រថយន្តបង្កគ្រោះថ្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្ទួចយកមករក្សាទុក ដើម្បីកសាងសំណុំរឿង និងរងចាំដោះស្រាយតាមនិតិវិធីច្បាប់៕

Tags

Comment